ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម ត្រូវបានរំពឹងថា នឹងកើនឡើងដល់ជាង ១២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៦ បន្ទាប់ពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាលំដាប់ និងឈានដល់ ១១,៣៣ ពាន់លានដុល្លារកាលពីឆ្នាំ២០២៥
Category: សេដ្ឋកិច្ច
ស្ពានចាក់អង្រែក្រោម-ព្រែកប្រា តម្លៃ ៦០ លានដុល្លារ គ្រោងតភ្ជាប់នៅចុងឆ្នាំ ២០២៦ នេះ
ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា តម្លៃ ៦០ លានដុល្លារ គ្រោងនឹងតភ្ជាប់នៅចុងឆ្នាំ ២០២៦ ខណៈវឌ្ឍនភាពនៃការសាងសង់សម្រេចបាន ៨១,៤០ ភាគរយ គិតត្រឹមចុងខែកក្កដា ឆ្នាំ ២០២៦ ដែលលឿនជាងផែនការដែលបានកំណត់
NBC៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ រំពឹងថានឹងកើនឡើង ៣,៩% ដោយបង្ហាញពីភាពធន់នឹងវិបត្តិសកល
ធនាគារជាតិនៃកម្ពុជា (NBC) បានព្យាករថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ នឹងសម្រេចបានកំណើនក្នុងអត្រា ៣,៩% និងរំពឹងថានឹងកើនឡើងដល់ ៥% នៅក្នុងឆ្នាំ២០២៧ ដែលគាំទ្រដោយកំណើនល្អនៃការនាំចេញ វិនិយោគផ្ទាល់ពីបរទេស (FDI) និងការកើនឡើងនៃផលិតកម្មក្នុងស្រុក បើទោះបីជាទទួលបានផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងបញ្ហាប្រឈមខាងក្នុងនាដើមឆ្នាំក៏ដោយ
កម្ពុជាបន្តបង្ហាញពីភាពជាគោលដៅវិនិយោគមានសក្តានុពលខ្ពស់
កម្ពុជាបាននិងកំពុងបន្តបង្ហាញពីភាពជាគោលដៅវិនិយោគមានសក្តានុពលខ្ពស់នៅក្នុងតំបន់ តាមរយៈបរិយាកាសធុរកិច្ចអំណោយផល និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ
ទុរេនស្រស់កម្ពុជានាំចេញទៅកាន់ទីផ្សារចិន កើនឡើងជិត ៤០ ដង
គិតត្រឹម ៧ ខែ ដើមឆ្នាំ ២០២៦ ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន កើនឡើងជិត ៤០ដង ធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ ២០២៥
កាណាដា នឹងបង្កើនការវិនិយោគថ្មីៗក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា
ឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតកាណាដា ប្រចាំកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា វិនិយោគិនកាណាដា នឹងជួយបង្កើនការវិនិយោគថ្មីៗនៅកម្ពុជា ជាពិសេសក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ
បណ្ឌិត ញិល រដ្ឋា៖ វិស័យ SME គឺពិតជា «សរសរស្តម្ភ» នៃភាពធន់សេដ្ឋកិច្ចជាតិកម្ពុជា
បណ្ឌិត ញិល រដ្ឋា ដែលបានសិក្សាដោយផ្អែកលើទិន្នន័យសេដ្ឋកិច្ច និងបរិបទម៉ាក្រូសេដ្ឋកិច្ចពីឆ្នាំ ២០២២ ដល់ ២០២៥ បានបញ្ជាក់ថា វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ពិតជា «សរសរស្តម្ភ» នៃភាពធន់សេដ្ឋកិច្ចជាតិកម្ពុជាយ៉ាងពិតប្រាកដ
ការលើកលែងពន្ធគយរបស់សហរដ្ឋអាម៉េរិកផ្តល់ឱកាសសម្រាប់ឧស្សាហកម្មស្វាយចន្ទីកម្ពុជា
ឧស្សាហកម្មស្វាយចន្ទីរបស់ប្រទេសកម្ពុជា អាចទទួលបានផលប្រយោជន៍ពីការលើកលែងពន្ធគយថ្មីដែលផ្តល់ដោយសហរដ្ឋអាម៉េរិក ប៉ុន្តែក្រុមអ្នកជំនាញក្នុងវិស័យនេះបានលើកឡើងថា សមត្ថភាពកែច្នៃក្នុងស្រុកដ៏មានកម្រិតរបស់ប្រទេសកម្ពុជា នៅតែបន្តរារាំងប្រទេសនេះមិនឱ្យទាញយកផលប្រយោជន៍បានពេញលេញពីឱកាសមួយនេះ
រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការមុតស្រួច ជួយដោះស្រាយបញ្ហាសំខាន់ៗក្នុងវិស័យ SME
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្តែងការអរគុណចំពោះការចូលរួមជាមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធជាមួយនឹងបញ្ហាប្រឈមនានាដែលសហគ្រាសធុនតូចនិងមធ្យម (SME) ជួបប្រទះ ហើយបានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវកំណែទម្រង់ដ៏សំខាន់ មួយពាក់ព័ន្ធនឹង SME
កម្ពុជានាំចូលមេគោអូស្រ្តាលីជាង ២០០ ក្បាលបន្ថែម ជំរុញឧស្សាហកម្មទឹកដោះគោដែលកំពុងរីកចម្រើននៅកម្ពុជា
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់កាលពីថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៦ ថា មេគោចំនួន ២២០ ក្បាលបន្ថែមទៀត បានមកដល់ប្រទេសកម្ពុជា ដែលនេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់កសិដ្ឋានគិរីសួគ៍ ក្នុងការពង្រីកផលិតកម្មរបស់ខ្លួន













