ថៅកែស្រីនៃហាង ធីអែនអិល ដែលល្បីមានសម្រស់ពិតជាស្រស់ស្អាតមិនធម្មតាឡើយ ពិសេសពេលលោកស្រី លាង ធារ៉ា ប្រើប្រាស់ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ សំពត់ហូលបត់ អាវប៉ាក់។

ថ្មីៗនេះពេលលោកស្រី ធារ៉ា ចូលរួមកម្មវិធីពិសេសរបស់មិត្តអ្នកជំនួញដូចគ្នា ដោយបានប្រើប្រាស់ឈុតប្រពៃណីពេលព្រឹកពណ៌ស្វាយចាស់ទាំងអាវប៉ាក់ សំពត់ផាមួងបត់។ មិនតែប៉ុណ្ណោះលោកស្រីបានកាន់កាបូបដៃ Dior តម្លៃជាង ៦ ពាន់ដុល្លារ។
ឈុតពណ៌ស្វាយ បន្ថែមដោយគ្រឿងអលង្ការគជ់ខ្យង ធ្វើឲ្យសម្រស់លោកស្រី លាង ធារ៉ា ថៅកែស្រីល្បីទាំងផលិតផល និងល្បីទាំងសម្រស់រូបនេះ មើលទៅកាន់តែឆ្វាចទាក់ទាញក្រសែភ្នែកអ្នកដទៃ។
លោកស្រីក៏បានកាន់កាបូបដៃ Small Lady Dior My ABCDior Bag Lilas Cannage Lambskin តម្លៃ ៦ ២០០ ដុល្លារ ដែលមានពណ៌ស្រាលជាងឈុត តែសមគ្នាម៉ាច់តែម្ដង។ ឈុតនិងកាបូប បូកនឹងស្បែកជើង Amina Muaddi Rosie Blue តម្លៃជាង ១ ពាន់ដុល្លារ។
គ្រឿងអលង្ការក៏ស្អាត មនុស្សក៏ស្រស់ ធ្វើឲ្យអ្នកដែលបានឃើញហើយដកចិត្តមិនរួចឡើយ ហើយម្យ៉ាងជាម្ចាស់ផលិតផលថែរក្សាសម្រស់ និងគ្រឿងតុបតែងស្រាប់ ច្បាស់ណាស់ថាលោកស្រី សម្រស់លេចធ្លោជាងគេ៕




អត្ថបទ៖ ឆដា, រូបភាព៖ POV FOTO និង T&L Jewelry




