កូនស្រីធំទាំង ២ របស់អ្នកឧកញ៉ា លាង ពៅ មុខមាត់ស្រស់ស្អាតកាត់ទៅម្ដាយ លោកស្រី គឹម ចាន់ថា

លោកស្រី គឹម ចាន់ថា ភរិយា​អ្នកឧកញ៉ា លាង ពៅ (ភីធើរ) ដែល​ជា​កូន​ប្រុស​ទី ៤ របស់​លោក​អ្នក​ឧកញ៉ា ភាព ហៀក។ លោកស្រី​ក៏​ជា​ប្អូន​ស្រី​របស់ លោកស្រី គឹម ចាន់ណា ភរិយា​អ្នក​ឧកញ៉ា លាង ម៉េង សមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាភិបាល ជីប ម៉ុង គ្រុប ផងដែរ។

តាមដានជាមួយយើង៖ Million Times

ស្រ្តី​អភិជន​រូបនេះ តែងតែ​បាន​ស្វាមី លើក​តម្កើង​គ្រប់​ពេល និង​បង្ហាញ​ក្ដី​ព្រួយបារម្ភ ក៏​ដូច​ក្ដី​ស្រឡាញ់​មិន​រើស​ទី​កន្លែង។ លោកស្រី គឹម ចាន់ថា មាន​កូន​ប្រុស​ស្រី ៤ នាក់ ហើយ​កូន​ៗ​ស្រី​ទាំង ៣ គឺ​មុខមាត់​កាត់​ទៅ​រក​ម្ដាយ ដោយ​កូន​ស្រី​ធំ​ទាំង ២ មើល​ទៅ​គឺ​រឹតតែ​ដូច​ពុម្ព​តែ ១។

អ្នក​ឧកញ៉ា លាង ពៅអគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សា ភិបាល ក្រុមហ៊ុន ជីប ម៉ុង និង​ជាស្ថាបនិក Rev Up Cambodiaចំណែក​លោកស្រី គឹម ចាន់ថា ជា​ភរិយា​គឺជា​អគ្គ​នាយិកា ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្ទ្រីស៍ និង​ជា​ស្ត្រី​មាន​ចំណេះដឹង ជំនាញ​ច្បាស់លាស់ កាន់​តួនាទី​មាន​ប្រសិទ្ធភាព។

សម្រាប់​កូន​ប្រុស​ស្រី​ទាំង ៤ សមាជិកក្រុមប្រឹក្សា ភិបាល ក្រុមហ៊ុន ជីប ម៉ុង មិន​សូវ​បង្ហាញ​លើ​បណ្ដាញ​សង្គម​ឡើយ តែ​ជារឿយៗ​ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន កូន​ៗ​ទាំងអស់​របស់​អ្នក​ឧកញ៉ា លាង ពៅ និង​លោកស្រី គឹម ចាន់ថា មិន​ដែល​អាក់ខាន​ឡើយ។

តាមរយៈរូបភាពប៉ុន្មានសន្លឹកច្រើនសន្លឹកនៃគ្រួសារអ្​នកឧកញ៉ា លាង ពៅ ក្នងថ្ងៃខួបកំណើតកូនស្រីពៅបងប្រុស គឺអ្នកឧកញ៉ា លាង ម៉េង ឃើញថាសម្រស់កូនស្រីធំទាំង ២ របស់លោកស្រី គឹម ចាន់ថា ស្រស់ស្អាតដូចម្ដាយ ហើយកម្ពស់កំព​ទៀតសោត​ស្មើ​គ្នា​នឹង​លោកស្រី​ទៅហើយ៕

អត្ថបទ៖ ឆដា, រូបភាព៖ Bong Joy