សហគ្រិនស្រីដ៏ល្បាញល្បីក្នុងវិស័យគ្រឿងអលង្ការនៅក្នុងប្រទេសកម្ពុជា គឺលោកស្រី អ៊ឹមផាន់ វណ្ណឌី មិនត្រឹមជានារីពូកែក្នុងមុខជំនួញប៉ុណ្ណោះទេ ក៏ជាស្ត្រីទាន់សម័យក្នុងការប្រើប្រាស់ Fashion។
លោកស្រី វណ្ណឌី ជាម្ចាស់អាជីវកម្មគ្រឿងអលង្ការ ដែលជារបស់តុបតែងខ្លួនស្រាប់ ដូចនេះហើយការដែលលោកស្រីរៀបចំខ្លួនបានយ៉ាងស្រស់ស្អាតជាមួយសម្ភារៈទំនើបទាន់សម័យ សមសួនជាអភិជន។
អគ្គនាយិកាគ្រឿងអលង្ការជាង បាក់ វណ្ណហុង មានសម្លៀកបំពាក់ ស្បែកជើង និងកាបូបថ្លៃៗទាន់សម័យ និងជាប្រេនជាច្រើន ដោយតម្លៃមួយៗពិតជាមិនថោកឡើយ។ ក្នុងនោះម៉ាកកម្រ និងមិនសូវមានអ្នកស្គាល់ ក៏លោកស្រី អ៊ឹមផាន់ វណ្ណឌី មានក្នុងដៃផងដែរ។
ជាក់ស្ដែងកាបូបដៃប្រេន Ralph & Russo ដែលជាផលិតផលរបស់ប្រទេសបារាំង មានតម្លៃរាប់ពាន់ដុល្លារ ក៏លោកស្រី វណ្ណឌី បានរក្សាទុកដែរ។ ក្នុងឈុតរ៉ូបពណ៌ផ្កាឈូកស្រទន់ លោកស្រីបានបនបន្ថែមកាបូបដៃ Ralph & Russo ពណ៌ទឹកប្រាក់ អមដោយកន្លាស់អាវ និងគ្រឿងអលង្ការដ៏ស្រស់ស្អាតជាច្រើន។
មិនថាស្ថិតក្នុងសម្លៀកបំពាក់ណា កាបូបដៃម៉ាកល្បីៗរបស់លោកស្រី វណ្ណឌី លើកសម្រស់កាន់តែត្រដែត ព្រមទាំងលេចធ្លោក្នុងកម្មវិធីនីមួយៗ៕
អត្ថបទ៖ ឆដា, រូបភាព៖ Vandy Imphan




