ជីប ម៉ុង គ្រុប បានបន្តរួមចំណែកក្នុងសកម្មភាពមនុស្សធម៌បន្ថែមទៀតហើយ ដោយចូលរួមសាងសង់ និងប្រគល់លំនៅឋានសរុបចំនួន ១០០ខ្នង ជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារ។
ដោយថ្មីៗនេះស្ថាបនិកជីប ម៉ុង គ្រុប ជាច្រើនរូបបានធ្វើដំណើរទៅជួប និងឧបត្ថម្ភថវិកា ផ្ទះចំនួន ១០០ខ្នង និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ សរុបជាទឹកប្រាក់ ២ ២០០ ០០០ ០០០ រៀល នៅក្នុងខេត្តបាត់ដំបង។
នេះជាការចូលរួមជាបន្តបន្ទាប់របស់ ជីប ម៉ុង ក្នុងបេសកកម្មដ៏មានអត្ថន័យ ដើម្បីតបស្នងសងគុណចំពោះការលះបង់ដ៏ធំធេងរបស់អតីតយុទ្ធជនជូនជាតិមាតុភូមិ និងរួមចំណែកសម្រាលបន្ទុកជីវភាពរបស់បងប្អូន។
នាឱកាសនោះក៏មានឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម តំណាងខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមជាមួយផងដែរ៕
ជីប ម៉ុង បានចូលរួមក្នុងបេសកកម្មជាប់ជានិច្ចគាំទ្រលើវិស័យការពារជាតិ ជាបន្តបន្ទាប់ដោយ សម្រាប់យុទ្ធនាការឧបត្ថម្ភជួយដល់អតីតយុទ្ធជន ធ្វើចំនួន២លើករួចមកហើយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមមាន៖
លើកទី១ ការចូលរួមសាងសង់ផ្ទះចំនួន១០០ខ្នង ជូនអតីតយុទ្ធជន ក្នុងខេត្តកំពង់ធំ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ។ លើកទី២ បានបន្តឧបត្ថម្ភ ថវិកា៥០ ម៉ឺនដុល្លារ កាលពីខែឧសភា ឆ្នាំ ២០២៦ ដើម្បីសាងសង់ផ្ទះ ចំនួន ១០០ ខ្នងបន្ថែមទៀត។ សរុបរួមទាំងពីរលើកនេះ ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមចំណែកសាងសង់ និង ប្រគល់លំនៅដ្ឋានបានសរុបចំនួន២០០ខ្នង ជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជាកន្លងមក។
មកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន ជីប ម៉ុង ក៏បានបរិច្ចាគទាំងថវិកា, ផ្ទះ, និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ សរុបជាទឹកប្រាក់ចំនួន ២,២០០,០០០,០០០ រៀល ដែលត្រូវប្រគល់ជូនបងប្អូនអតីតយុទ្ធជនដោយផ្ទាល់ថែមទៀត៕
អត្ថបទ៖ ឆដា, រូបភាព៖ Chip Mong Group




