អ៊ឹង នីខូល អនាគតកូនប្រសាស្រីថៅកែហនុមាន បន្ទាប់ពីកម្មវិធីប្រពៃណី ចូលដល់ឈុតសម័យ ប្រេនមានតម្លៃ សមនឹងសម្រស់

បើ​ទោះ​ជា​កម្មវិធី​ភ្ជាប់​ពាក្យ​រវាង អ៊ឹង នីខូល និង ផន មុតច័ន្ទឧត្តម ដែល​ជា​កូន​ប្រុស​របស់​លោកស្រី ខៀវ សស៊ីលៀប ស្ថាបនិកា និង​អគ្គ​នាយិកា​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស កន្លង​ផុត​ទៅ​ហើយ​ក៏​ដោយ តែ​ភាព​ឆើតឆាយ​នៃ​ពិធី​នោះ។

តាមដានជាមួយយើង៖ Million Times

កម្មវិធី​ភ្ជាប់​សាច់​ភ្ជាប់​ឈាម ភ្ជាប់​ទាំង​ពាក្យ​សម្ដី​នៃ​គ្រួសារ​សេដ្ឋី ២ គឺ​ខាង​ស្រី ​ជា​កូន​បណ្ដូល​ចិត្ត​របស់​​ឧកញ៉ា លាង ហួង អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន ព្រម​ទាំង​លោកស្រី ឈុន គីមឡេង ហើយ​ខាង​ប្រុស​គឺ​ជា​កូន​សំណព្វ​របស់ ​ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។

ក្រោយ​រៀបចំ​កម្មវិធី​ប្រពៃណី​រួចរាល់ អ៊ឹង នីខូល និង Erich បាន​ផ្លាស់​ចូល​ឈុត​សម័យ ដោយ​ខាង​ស្រី​បាន​ជ្រើសរើស​យក​២ ឈុត ១ វែង​១ ខ្លី។ សម្រាប់​ឈុត​វែង​ក្រោយ​ចប់​កម្មវិធី​ប្រពៃណី​ភ្លាម​ៗ នីខូល បាន​ជ្រើសរើស Elilhaam Beaded Tulle Resin Dress ដែល​មាន​តម្លៃ​ជាង ១ ម៉ឺន​ដុល្លារ។ រួម​បន្ថែម​ដោយ​ឈុត​គ្រឿងអលង្ការBvlgari.

ចូល​មក​ដល់​ឈុត​ទី​២ សម្រាប់​ពិធី​ជប់លៀង​នា​ពេល​រាត្រី​កាលពី​ថ្ងៃ​ភ្ជាប់​ពាក្យ ទី ១៤ ខែ​សីហា ឆ្នាំ ២០២៦ អ៊ឹង នីខូល បាន​ជ្រើសរើស​ឈុត​ខ្លី CLIO PEPPIATT Wildflower crystal-embellished satin mini dress តម្លៃ​ជាង ២ ៤០០ ដុល្លារ៕

អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia និង One Memory