ថ្ងៃភ្ជាប់ពាក្យក្មួយស្រី ភរិយាអ្នកឧកញ៉ា លាង ពៅ ប្រើឈុតប្រពៃណីពណ៌បៃតងទាំងឈុត និងកាបូប

លោកស្រី គឹម ចាន់ថា ភរិយា​អ្នក​ឧកញ៉ា លាង ពៅ នៅតែ​មាន​រូបភាព​ផ្អែមល្ហែម បើ​ទោះ​ជា​មាន​កូន​ប្រុស​ស្រី​ដល់​ទៅ ៤ នាក់​ហើយ​ក៏​ដោយ ក៏​នៅតែ​ស្រលាញ់ និង​យក​ចិត្ត​ទុក​ដាក់ មើល​ថែ​គ្នា​មិន​លែង។

តាមដានជាមួយយើង៖ Million Times

ជាក់ស្ដែង​ថ្ងៃ​ភ្ជាប់​ពាក្យ​កញ្ញា អ៊ឹង នីខូល កូន​ស្រី​អ្នក​ឧកញ៉ា លាង ហួង អ្នកអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន លោកស្រី ឈុន គីមឡេង ជាមួយ​លោក ផន មុតច័ន្ទឧត្តម លោកស្រី គឹម ចាន់ថា បាន​ជ្រើសរើស​យក​ឈុត​បុរាណ សំពត់​បត់​ពណ៌​បៃតង ជា​គូ​ជាមួយ​នឹង​ស្វាមី។

រួម​ជាមួយ​គ្រឿងអលង្ការ​គជ់​ខ្យង​ពណ៌​មាស កាបូប​ដៃ Hermes Matte Alligator Mini Kelly Sellier 20 Malachite, Christian Dior អម​ដោយ​គ្រឿង​ពេជ្រ​មួយ​ចំនួន​ទៀត​ផងដែរ។

គូ​ស្វាមី​គំរូ និង​ជា​សេដ្ឋី​នៅ​ក្នុង​សម្ព័ន្ធ ជីប ម៉ុង អ្នក​ឧកញ៉ា អ្នកឧកញ៉ា លាង ពៅ ដែល​កាន់​ជា​អគ្គនាយក ក្រុមហ៊ុន​ស៊ីម៉ងត៍​អូដ្ឋ និង​ស៊ីម៉ងត៍​វី តែងតែ​ធ្វើ​ដំណើរ​ជាមួយ​គ្នា​មិន​ថា​ទៅ​ធ្វើ​ការ និង​ចូលរួម​ក្នុង​កម្មវិធី​ក្រុមហ៊ុន ឬ​មង្គលការ ដោយ​អ្នក​ទាំង ២ តែងតែ​សរសើរ​គ្នា​មិន​ដាច់​ពី​មាត់៕

អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia និង One Memory