គូស្នេហ៍អភិជនប្រុសស្រីល្បីៗ ចូលរួមកម្មវិធីភ្ជាប់ពាក្យ Erich និង Nicole

គូស្នេហ៍​ជាច្រើន​មិន​ថា​សាច់ញាតិ និង​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ជាច្រើន បាន​ចូលរួម​កម្មវិធី លោក ផន មុតច័ន្ទឧត្តម និង អ៊ឹង នីខូល កូន​ស្រី​អ្នក​ឧកញ៉ា លាង ហួង អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែន។

តាមដានជាមួយយើង៖ Million Times

កម្មវិធី​ដ៏​សប្បាយ​រីករាយ​នោះ​មិន​ត្រឹម​មាន​ការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ជា​អ្នក​មាន​មុខមាត់​ក្នុង​សង្គម​ប៉ុណ្ណោះ​ទេ អ្នក​ជំនាន់​ក្រោយ​របស់​ពួកគេ​ក៏បាន​ចូលរួម​ឲ្យ​ពរជ័យ​ដល់​គូស្នេហ៍​ថ្មី ដែល​អាច​ដឹក​ដៃ​គ្នា​មក​ជំហាន​បន្ទាប់​ទៀត​បាន។

គូ​ខ្លះ​បាន​រៀបការ​រួច​ហើយ និង​ខ្លះ​ទៀត​ជា​គូ​ដណ្ដឹង ហើយ​បាន​រៀបចំ​កម្មវិធី​កក្រើក​ស្រុក​ខ្មែរ។ អ្នក​ចូលរួម​បាន​ស្លៀកពាក់​យ៉ាង​ស្រស់​ស្អាត មាន​ទាំង​ឈុត​ប្រពៃណី និង​សម័យ ស្រប​តាម​កម្មវិធី​មាន​បែប​បុរាណ និង​ជប់លៀង​បែប​យុវវ័យ​សប្បាយ​រីករាយ និង​ស្រស់​ស្អាត។

អ្នក​ចូលរួម​ទាំងអស់ សុទ្ធតែ​ជា​អ្នក​ស្គាល់​គ្នា រាប់អាន និង​ជា​ដៃគូ​រកស៊ី​ជាមួយ។ ដោយ​គ្រប់​គូ បាន​រៀបចំ​ខ្លួន​សមសួន ព្រម​ជា​មួយ​សម្ភារៈ​ប្រេន​ៗ​ជាច្រើន​តាំង​សម្អ។

គួរ​បញ្ជាក់​ថា កម្មវិធី​ភ្ជាប់ពាក្យ​នៃ​ត្រកូល​អភិជន​២ គឺ​លោកស្រី​ ខៀវ សស៊ីលៀប ស្ថាបនិកា និង​អគ្គ​នាយិកា​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង​ឯកឧត្ដម​ឧត្ដម​សេនីយ៍​ឯក ម៊ឹង ពន្លក អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ និង​ឧកញ៉ា លាង ហួង អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន ព្រម​ទាំង​លោកស្រី ឈុន គីមឡេង៕

អត្ថបទ៖ ឆដា, រូបភាព៖ One Memory