កូនស្រីបណ្ដូលចិត្តទាំងទ្វេនៃលោកអ្នកឧកញ៉ា ភាព ហៀក ស្រ្តីអ្នកជំនួញវ័យក្មេងពូកែទាំងការងារ និង Fashion

លោកស្រី លី សុខចេង និងលោកស្រី លី សុខឆេង ដែល​ជា​កូន​ស្រី​បណ្ដូល​ចិត្តទាំងទ្វេ​របស់​លោកអ្នក​ឧកញ៉ា ភាព ហៀក និង​ជា​មនុស្ស​សំខាន់​មិន​អាច​ខ្វះ​បាននៅ​ក្នុង ជីប ម៉ុង គ្រុបផងដែរ។

តាមដានជាមួយយើង៖ Million Times

សហគ្រិន​ស្ត្រី​វ័យ​ក្មេង​ទាំង ២ រូប​របស់​លោក​អ្នក​ឧកញ៉ា ភាព ហៀក មិន​ត្រូវ​តែ​កាន់​ការងារ​ធំ​ក្នុង​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ។ កូន​ស្រី​ទាំង​ទ្វេ​ក៏​មិន​ខុស​ពី​អ្នក​ម្ដាយ ពូកែ​គ្រប់​សព្វបែបយ៉ាង​ដូច​អ្នក​មាន​គុណ ពិសេស​ការ​ស្លៀកពាក់​មិន​ឲ្យ​ចាញ់​គេ។

នា​ថ្ងៃ​កម្មវិធី​ក្មួយ​ស្រី អ៊ឹង វីនីកា កូន​ស្រី​ពៅ​អ្នក​ឧកញ៉ា លាង ម៉េង​និង​លោកស្រី គឹម ចាន់ណា ឃើញ​ថា លោកស្រី លី សុខចេង និងលោកស្រី លី សុខឆេង បាន​រៀបចំ​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ម្នាក់​មួយ​បែប ដោយ​ម្នាក់​បែប​ស្រគត់ស្រគំ ហើយ​ម្នាក់​ទៀត​បែប​ឆើតឆាយ។

ក្នុង​នោះ លោកស្រី លី សុខឆេង អគ្គនាយិកា​ក្រុមហ៊ុន ជីប ម៉ុង រីថែល និង​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល ក្រុមហ៊ុន ជីប ម៉ុង បាន​ជ្រើសរើស​ឈុត​ពណ៌​ស្រាល។ ចំណែក​លោកស្រី លី សុខចេង បាន​ជ្រើសរើស​ឈុត​ពណ៌​ត្នោត និង​ជា​ប្រេន SELF-PORTRAIT rhinestone high-neck maxi។

ចំណែក​កាបូប​វិញ លោកស្រី សុខឆេង កាន់ Louis Vuitton Himalayan Louis ខ្ទង់​ម៉ឺន​ដុល្លារ ហើយ​លោកស្រី សុខឆេង កាន់​កាបូប Bottega Veneta knot clutch satin/ python emerald green។

អត្ថបទ៖ ឆដា, រូបភាព៖ Bong Joy