នាថ្ងៃកូនប្រុសច្បងម្ចាស់ក្រុមហ៊ុន ហនុមាន Richie បានបញ្ចប់ការសិក្សាពីរាជបណ្ឌិតសភាយោធា Sandhurst របស់អង់គ្លេស អ្នកនាង តាំង ប៉ោហ្គិច ហៅ Jade បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ក្នុងនាមជាភរិយានាយទាហាន លោក ផន មុតសុក្រឆពណ្ណ។

ដើម្បីអបអរស្វាមីបញ្ចប់ការសិក្សា និងដើម្បីបង្ហាញថាជាជាតិសាសន៍ខ្មែរ Jade បានស្លៀកពាក់ឈុតបុរាណខ្មែរ ដែលច្នៃចេញពីផាមួងពណ៌ស៊ីលៀបយ៉ាងស្រស់ស្អាត ដូចគ្នាជាមួយគ្រួសារ។ នេះបង្ហាញយ៉ាងច្បាស់ពីកេរ្តិ៍មរកត វប្បធម៌ខ្មែរ ដែលច្នៃឡើងលើសម្លៀកបំពាក់។
អ្នកនាង តាំង ប៉ោហ្គិច ជាកូនស្រីសេដ្ឋីនៃស្រុកខ្មែរ ដូចនេះហើយការរស់នៅផ្សារភ្ជាប់ទៅនឹងការរៀបចំតុបតែងខ្លួន មិនថាសម្លៀកបំពាក់ គ្រឿងអលង្ការ សុទ្ធតែត្រូវត្រៀមឲ្យបានល្អ ព្រោះជាមុខមាត់នៃគ្រួសារ និងខ្លួនឯង។



ដូចនេះហើយក្នុងនាម Jade ចូលរួមអបអរស្វាមីបញ្ចប់ការសិក្សានៅសាលាយោធាជាន់ខ្ពស់របស់អង់គ្លេស ការរៀបចំខ្លួនបែបខ្មែរដែលគ្រួសារម្ចាស់ក្រុមហ៊ុន ហនុមាន យកទៅបង្ហាញ ក៏ជាតំណាងឲ្យខ្មែរមួយផងដែរ៕
ជានារីសម័យថ្មី និងមានស្ទីល៍តែងខ្លួនមិនធម្មតា ភរិយា Richie បានបន្ថែមដោយកាបូបដៃទាន់សម័យប្រេនHermès Limited Edition Vert Fizz, Nata, Rose Texas and Vert Jade Epsom Quelle Idole Kelly Doll Picto Palladium Hardware, 2023 តម្លៃប្រមាណជិត ៥ ម៉ឺនដុល្លារ និងស្បែកជើងដ៏ស្រស់ស្អាតយីហោ Dior ១ ៥៦១ ដុល្លារ៕

អត្ថបទ៖ ឆដា, រូបភាព៖ Leap Khieu




