កូនប្រុសច្បងម្ចាស់ក្រុមហ៊ុន ហនុមាន លោក ផន មុតសុក្រឆពណ្ណ ជានាយទាហានទី៣ បញ្ចប់ការសិក្សាដោយជោគជ័យនៅរាជបណ្ឌិតសភាយោធា Sandhurst អង់គ្លេស ហើយទទួលបានមេដាយ Sandhurst នៅពេលបញ្ចប់ការសិក្សា។

លោកស្រី ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងក្រុមគ្រួសារបាននាំគ្នាទៅចូលរួមអបអរសាទរ Richie នៅប្រទេសអង់គ្លេសផ្ទាល់កាលពីពេលថ្មីៗនេះ។
លោក ផន មុតសុក្រឆពណ្ណ ហៅ Richie ដែលជាកូនប្រុសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក មុឹង ពន្លក អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ បានទៅសិក្សានៅអង់គ្លេសកាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃ៧ ខែសីហា ឆ្នាំ២០២៦។


ផន មុតសុក្រឆពណ្ណ បានបញ្ចប់ការសិក្សាជាផ្លូវការពីវគ្គបណ្ដុះបណ្ដាលលេខ២៥៣ នៅសាលាយោធារាជវង្ស Sandhurst ដោយអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់មិនអាចបំភ្លេចបាននេះនៅឯក្បួនដង្ហែ Sovereign’s Parade។
នាយទាហាន ផន មុតសុក្រឆពណ្ណ បានសម្រេចសមិទ្ធផលដ៏អស្ចារ្យនេះ ជាព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងភាពជាដៃគូដែលកំពុងរីកចម្រើនរវាងព្រីតថេន និងកម្ពុជា៕






អត្ថបទ៖ ឆដា, រូបភាព, sarsileap khieu




