កូនប្រសាច្បងអ្នកឧកញ៉ា លាង ម៉េង អ្នកនាង ផន សុផានីសា ស្ទីល៍តុបតែងកាយនៅតែលេចធ្លោជាងគេ

អ្នកនាង ផន សុផានីសា ជា​កូន​ប្រសា​ស្រី​សេដ្ឋី​ស្រុក​ខ្មែរ ហើយ​ក៏​ជា​កូនស្រី​ដែល​ធំធាត់​ឡើង​ក្នុង​គ្រួសារ​មាន​ស្ថានភាព​ខ្ពង់ខ្ពស់​ទៀត។ នាង​មាន​ភាព​ល្បាញល្បី​អំឡុងពេលរៀប​មង្គលការ ដោយសារ​អ្នក​ឧកញ៉ា លាង ម៉េង និង គឹម ចាន់ណា ឡើងបកស្រាយចម្រៀង​ឡើងផ្អើលពេញស្រុកខ្មែរ។

តាមដានជាមួយយើង៖ Million Times

ជាក់ស្ដែង​ពេល​អ្នកនាង​បង្ហាញ​ខ្លួន​ចូលរួម​កម្មវិធី​ផ្សេង​ៗ​តែងតែ​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​លើ​ការ​តុបតែង​ខ្លួន​បាន​យ៉ាង​ស្រស់​ស្អាត ថ្លៃថ្នូរ និង​មាន​ភាព​ស៊ីវិល័យ​ខ្ពស់ ស័ក្ដិសម​ជា​ស្ត្រី​អភិជន​អភិជន​ក្នុង​ចំណោម​នារី​ជាច្រើន។

ដូច​កាល​ថ្ងៃ​ខួប​កំណើត​ប្អូន​ថ្លៃ​ស្រី​ពៅ អ្នកនាង នីសា ពិតជា​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា នាង​សម​នឹង​ហៅ​ថា​នារី​ទាន់​សម័យ។ ដោយ​ថ្ងៃ​នោះ​ចៅ​ស្រី​ឯកឧត្ដម ជា សុផារ៉ា បាន​គ្រង​ឈុត​ពណ៌​បៃតង Atu Body Couture velour sleeveless maxi dress ដែល​មាន​តម្លៃ ​ជាង ១ ១៥០ ដុល្លារ។

បន្ថែម​ដោយ​កាបូប​ដៃ​ប្រេន Goyard Saigon ស៊ី​នឹង​ឈុត​ពណ៌​បៃតង​ដូចគ្នា​តម្លៃ​ជាង ៥ ២០០ ដុល្លារ ហើយ​បន្ថែម​ដោយ​គ្រឿងអលង្ការ van cleef ទាំង​ខ្សែ​ក ក្រវិល ខ្សែដៃ ហើយ​គ្រឿង​អលង្ការ van cleef ជា​ម៉ាក​យីហោ​សំណព្វ​ចិត្ត​របស់​កូន​ប្រសាស្រី​ថៅកែ ជីប ម៉ុង៕

អត្ថបទ៖ ឆដា, រូបភាព៖ Bong Joy