ឈុតពណ៌ស្វាយរបស់លោកស្រី ហុង ដានី អគ្គ​នាយិកា​ក្រុមហ៊ុន ប៉េងហួត គ្រុប មើលទៅ ស្រស់ ស្រគត់ស្រគំ

អគ្គ​នាយិកា​ក្រុមហ៊ុន ប៉េងហួត គ្រុប គឺលោកស្រី ហុង ដានី កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​វត្តមាន​ចូលរួម​កម្មវិធី​ខួប​កំណើត​កូន​ស្រី​នៃ​ដៃគូ​ពាណិជ្ជកម្ម​ខ្លួន ក្នុងនាមជាចាស់ទុំ។

តាមដានជាមួយយើង៖ Million Times

លោកស្រី ហុង ដានី ជា​អ្នក​ជំនួញ​ស្រី​ដែល​មាន​ទាំង​ចំណេះ ជំនាញ រូប​រាង និង​សុខភាព​រឹងមាំ​ ដែល​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​តាម​រយៈ​ការ​ភាព​ស្រស់​ស្អាត​នៃ​សម្រស់​ដែល​បញ្ចេញ​ពន្លឺ និង​ស្នាម​ញញឹម​នៅ​លើ​ផ្ទៃ​មុខ។

ភាព​ប៉ិនប្រសព្វ​ការងារ​មុខ​ជំនួញ គ្រួសារ និង​ការ​ថែរក្សា​រូប​សម្រស់​ខ្លួនឯង ជា​រឿង​ចាំបាច់​របស់​សហគ្រិន​ស្រ្តី​នា​សម័យ​នេះ ហើយ លោកស្រី ដានី គឺ​មាន​ទាំងអស់។ លោកស្រី ហុង ដានី កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ខ្លួន​ចូលរួម​អបអរ​ខួប​កំណើត​កូន​ស្រី​ពៅ​របស់​អ្នក​ឧកញ៉ា លាង ម៉េង និង​លោកស្រី គឹម ចាន់ណា ដោយ​បាន​ជ្រើសរើស​រ៉ូប​ពណ៌​ស្វាយ​ខ្ចី និង​កាបូប​ដៃ Hermès ស៊ី​គ្នា​នឹង​រ៉ូប​សាច់​ខោវប៊យ​នោះ​ណាស់។

សម្រាប់​កាបូប​ដៃ Hermès Kelly Cut Cassis Shiny Porosus Crocodile Diamond Hardware មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ បូក​រួម​ជាមួយ​គ្រឿងអលង្ការ​ពេជ្រ និង​គជ់ខ្យង​ដ៏​ស្រស់​ស្អាត និង​មើល​ទៅ​សែន​ស្រគត់ស្រគំ។

ភរិយា​អ្នកឧកញ៉ា ថៃ ជាហួត នាយក​ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប តែងតែ​ជ្រើសរើស​ភាព​ស្រស់​ស្អាត បែប​សាមញ្ញ តែ​ថ្លៃថ្នូរ ដោយ​​ធម្មជាតិ​អំណោយផល រូបរាង មុខមាត់ បូក​បន្ថែម​ការ​តុបតែង​បន្ថែម ធ្វើឲ្យ​លោកស្រី ហុង ដានី ស្រស់​ញញឹម សម​ជា​ស្ត្រី​អភិជន៕

អត្ថបទ៖ ឆដា, រូបភាព៖ BONG JOY