សេដ្ឋិនី ទ្រី ដាណា កាន់កាបូបដៃ Christian Dior ពណ៌ត្នោតតម្លៃជាង ៥ ពាន់ដុល្លារ

លំដាប់​សេដ្ឋិនី ទ្រី ដាណា ដែល​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​អនឡាញ ១០ ឆ្នាំ​មក​នេះ ច្បាស់​ណាស់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ គឺ​មិន​ធម្មតា​ឡើយ ហើយ​ការ​រៀបចំ​តុបតែង​ខ្លួន​ទៀតសោត​គឺតែងតែ​លេចធ្លោ​ជាមួយ​សម្ភារ​ប្រេន​មាន​ឈ្មោះ​បោះ​សំឡេង និង​តម្លៃ​កប់​ពពក។

តាមដានជាមួយយើង៖ Million Times

សម្រាប់​កាបូប​ដៃ​វិញ​របស់​លោកស្រី ទ្រី ដាណា ថៅកែ​ហាង​គ្រឿង​អលង្ការ​មាន​ឈ្មោះ​បោះ​សំឡេង​ច្រើន​ឆ្នាំ​រូប​នេះ​វិញ មាន​តម្លៃ​ថ្លៃ និង​និង​ម៉ាក​យីហោ​របស់​បារាំង​ដ៏​ល្បីល្បាញ Christian Dior Suede Goatskin Flat Macroannage Small Granville Golden ដែល​មាន​តម្លៃ ៥ ៩០៤ ដុល្លារ។

ថៅកែ​ស្រី ទ្រី ដាណា មាន collection កាបូប​ដៃ Dior ច្រើន​ម៉ូដ​ច្រើន​មក​ហើយ។ មិន​តែ​ប៉ុណ្ណោះ​ម៉ូដ​ថ្មី​ៗ​នេះ បើ Christian Dior Niloticus Crocodile Himalaya Crystal Small Lady Dior White និង​ម៉ូដ​ជាច្រើន​ទៀត។

អគ្គ​នាយិកា​ក្រុមហ៊ុន ដាណា ទ្រី ខេម​បូឌា ត្រេនឌីង ខូអិលធីឌី ក៏ពេញនិយម​​កាបូបដៃប្រេន Prada Satin ដែរ ដោយលោកស្រីមានជាច្រើន​ម៉ូដ​សម្រាប់​កាន់​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​ ហើយមិនជាន់​ម៉ូដ​គ្នា។

ចំណែក​ម៉ូដ​មួយ​ទៀត​ដែល​លោកស្រី ដាណា ចូលចិត្ត​ដែរ​នោះ គឺ​ប្រេន Louis Vuitton Calfskin Monogram Express MM Mahogany៕


អត្ថបទ៖ ឆដា, រូបភាព៖ Dana Try