លោកស្រី លឹម សុខចេង សមសួនជាមួយសម្លៀកបំពាក់ប្រពៃណីគ្រប់កម្មវិធីសិរីមង្គល

ភរិយា​ឧកញ៉ា ចាប មួយហុង ម្ចាស់​ហាង​លក់​សម្លៀកបំពាក់ លីម ហុង គឺលោកស្រី លឹម សុខចេង តែងទទួលបានការសរសើរពីរូបសម្បត្តិ ចរិយាសម្បត្តិថ្លៃថ្នូរស័ក្តិសមគ្រប់កម្មវិធីដែលបង្ហាញខ្លួន។

តាមដានជាមួយយើង៖ Million Times

ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស មាន​បុណ្យស័ក្ដិ ទ្រព្យ​យស និង​ជា​ស្រ្តី​មាន​ភ័ព្វសំណាង​ខ្ពស់​ក្នុង​គ្រួសារ លោកស្រី លឹម សុខចេង ត្រូវ​បាន​ផ្ដល់​កិត្តិយស​ក្នុង​ពិធី​សិរី​មង្គល​នៃ​មង្គលការ​នៃ​ត្រកូល​អភិជន​ធំ​ៗ​ក្នុង​សង្គម។

ថៅកែ​ស្រី​ហាង​លក់​សម្លៀកបំពាក់ លីម ហុង មាន​កិត្តិយស ដូច្នេះ​ហើយ​កម្មវិធី​មង្គលការ​កូន​ចៅ​​អ្នក​ស្គាល់​រាប់​អាន​គ្នា និង​អ្នក​ជំនួញ​ល្បី​ឈ្មោះ​ក្នុង​ប្រទេស​ដែល​រក​ស៊ី​ជាមួយ​គ្នា តែង​អញ្ជើញ​ភរិយា​ឧកញ៉ា ចាប មួយហុង ជា​អ្នក​ដឹក​ដៃ។

ក្នុង​ពេល​ចូលរួម​ពិធី​ប្រពៃណី​ច្បាស់​ណាស់​ថា​ថៅកែ​ស្រី​រូប​នេះ ជ្រើសរើស​ឈុត​បុរាណ​ខ្មែរ​ដែល​ជា​កេរ្តិ៍​ពី​ដូនតា គឺ​សំពត់​ផាមួង​ហូល​សូត្រ​ខ្មែរ។ មួយ​ឈុត​ណា​ក៏​ស្រ្តី​អ្នក​ជំនួញ​រូប​នេះ ស្រស់​ស្អាត និង​មើល​ទៅ​អស្ចារ្យ។

បើ​ការ​ប្រើប្រាស់​កាបូប​ដៃ និង​គ្រឿងអលង្ការ​វិញ​ឃើញ​ថា​លោកស្រី លឹម សុខចេង គឺជា​ស្រ្តី​ឆ្នើម​ក្នុង​ការ​រើស និង​លេង​ម៉ូដ​តែម្ដង៕​

អត្ថបទ៖ ឆដា, រូបភាព៖ Lim Sokcheng