លោកស្រី ទ្រី ដាណា ជូនកូនៗទៅរកមើលសាលានៅចក្រភពអង់គ្លេស

អ្នក​ជំនួញ​ស្រី​ល្បី ទ្រី ដាណា កំពុងតែ​ស្វះស្វែង​ត្រួសត្រាយ​​ផ្លូវ​ឲ្យ​កូន​ប្រុស​ស្រី​ទាំង ៣ ដោយ​បាន​ធ្វើ​ដំណើរ​ទៅ​អង់គ្លេស រក​មើល​សាលា​រៀន​ឲ្យ​កូន​ៗ​បាន​ក្រេប​យក​ចំណេះដឹង​ពី​ប្រទេស​ជឿនលឿន ដើម្បី​ទៅ​ជួយ​អភិវឌ្ឍន៍​ប្រទេស​កំណើត។

តាមដានជាមួយយើង៖ Million Times

កាលពី​សប្ដាហ៍​មុន​ថៅកែ​ស្រី NNP បាន​នាំ​ក្រុម​គ្រួសារ​ទាំង​មូល ធ្វើ​ដំណើរ​ទៅ​កាន់​ចក្រភព​អង់គ្លេស។ លោកស្រី​បាន​ឲ្យ​ដឹង​ថា ដំណើរ​មក​កាន់​អង់គ្លេស​លើក​នេះ គោលដៅ​ដើម្បី​ស្វែង​រក និង​ដើរ​មើល​សាលា សម្រាប់​កូន​ៗ​ទាំង ៣។

ក្នុង​នោះ​កូន​ស្រី​ច្បង គឺ ដាណា ភីន បាន​និយាយ​ដោយ​ខ្លួនឯង​ថា ការ​មក​ស្វែង​រក​ទី​កន្លែង​នៅ​បរទេស​សិក្សា​បន្ថែម​ទៀត ដើម្បី​ឲ្យ​ចេះ​ជំនាញ​មុត​ស្រួច។ សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​អង់គ្លេស​លើក​នេះ មិន​ត្រឹម​រក​មើល​សាលា​ច្រើន​ប្រទេស​នោះ​ទេ ថែម​ទាំង​ស្វែងរក​កន្លែង​ស្នាក់​នៅ​ទៀត​ផង។

ថៅកែ​ហាង​ពេជ្រ ទ្រី ដាណា បាន​បញ្ជាក់​ទៀត​ថា លោកស្រី​មិន​មែន​មើលតែ​នៅ​ចក្រភព​អង់គ្លេស​ប៉ុណ្ណោះ​ទេ ដោយ​សម្លឹង​ទាំង​នៅ​អាមេរិក​ដូច​គ្នា​ផង​ដែរ ដោយ​ចង់​ឲ្យ​កូន​ៗ​ធ្វើ​ការ​សិក្សា​យក​ចំណេះ​ជំនាញ បទពិសោធន៍​ឲ្យ​ច្រើន​ប្រទេស។

នៅ​ពេល​កូន​ៗ​របស់​លោកស្រី​មាន​ចំណេះ ជំនាញ​អាច​យក​មក​អភិវឌ្ឍន៍​ស្រុក​កំណើត ក៏​អាច​ជួយ​សល់​សង្គម​ជាតិ ហើយ​គោលដៅ​ធំ​បំផុត គឺ​នៅ​ពេល​អនាគត​លោកស្រី​ចង់​ពង្រឹង និង​ពង្រីក​ក្រុមហ៊ុន​ឲ្យ​ធំ​ជាង​មុន។

ក្នុង​នាម​ជា​ម្ដាយ​លោកស្រី ដាណា ខិតខំ​ផ្ចុងផ្ដើម​កូន​ៗ​ឲ្យ​ទទួល​បាន​ការ​សិក្សា​ឲ្យ​បាន​ខ្ពង់ខ្ពស់​តាម​អាច​ធ្វើ​ទៅ​បាន ដោយសារ​តែ​លោកស្រី​មិនសូវ​បាន​រៀន​សូត្រ​ច្រើន​ខ្លាំង​ឡើយ។ បើ​និយាយ​ពី​ដំណើរ​ទៅ​អឺរ៉ុប​លើក​នេះ​វិញ លោកស្រី ទ្រី ដាណា លេង​ម៉ូដ​កាបូប​ច្រើន​ម៉ាក ច្រើន​ម៉ូដ​ណាស់ សម​ជា​សេដ្ឋិនី​អនឡាញ​ប្រចាំ​ប្រទេស​៕

អត្ថបទ៖ ឆដា, រូបភាព៖ Try Dana