បង្ហាញខ្លួនជាអ្នកឧបត្ថម្ភ តែសម្រស់លោកស្រី បាខាល់ បុប្ផាគន្ធ ធ្វើឲ្យកក្រើកកម្មវិធី

នៅ​ក្នុង​កម្មវិធី Miss Cosmo Cambodia 2026 កាលពី​ពេល​កន្លង​ទៅ ហាង​មាស​ពេជ្រ បុប្ផាគន្ធ ដែល​មាន​លោកស្រី បាខាល់ បុប្ផាគន្ធ ជា​អគ្គ​នាយិកា​ផ្ទាល់ បាន​ធ្វើឲ្យ​មហាជន​ស្រឡាំងកាំង ព្រោះ​សម្រស់​ដ៏​ស្រស់​ស្អាត។

តាមដានជាមួយយើង៖ Million Times

ហាង​មាស​ពេជ្រ បុប្ផាគន្ធ គឺជា​អ្នក​ឧបត្ថម្ភ​មកុដ​ដល់​កម្មវិធី​ប្រកួតប្រជែង​សម្រស់​មួយ​នោះ កាលពី​សប្ដាហ៍​មុន។ ក្នុង​នាម​ជា​ចៅក្រម​មួយ​រូប​ដែល​មាន​ទាំង​ចំណេះដឹង សម្រស់​សម​នឹង​កម្មវិធី លោកស្រី បាខាល់ បុប្ផាគន្ធ ធ្វើឲ្យ​មហាជន​កោត​សរសើរ​ពី​សម្រស់ និង​សម្លៀកបំបាក់។

ក្នុង​កម្មវិធី​កាលពី​ចុង​សប្ដាហ៍​មុន ថៅកែ​ហាង​មាស​ពេជ្រ បាន​ផ្លាស់ប្ដូរ ២ ឈុត​ដែល​សុទ្ធតែ​រ៉ូប​ស្អាត និង​មាន​ការ​រចនា​ស្រស់​ស្អាត មាន​ឌិន​អង្កាំ​ស្អេកស្កះ សម​នឹង​អគ្គ​នាយិកា​ហាង​គ្រឿង​អលង្ការ បុប្ផាគន្ធ។

មិន​បាន​រាប់​បញ្ចូល​គ្រឿងអលង្ការ តែ​មួយ​ឈុត​ណា​របស់​លោក​ស្រី បាខាល់ បុប្ផាគន្ធ លេចធ្លោ ស្អាត​ដាច់​គេ​ឯង បញ្ចេញ​ពន្លឺ​ព្រាក​ៗ គួរឲ្យ​គយគន់។ ស័ក្ដិសម​ហើយ​ដែល​ស្ត្រី​អ្នក​ជំនួញ​រូប​នោះ​ជា​គណៈកម្មការ និង​ជា​ម្ចាស់​ហាង​គ្រឿង​អលង្ការ ឧបត្ថម្ភ​មកុដ​ពេជ្រ​ដល់​កម្មវិធី៕

អត្ថបទ៖ ឆដា, រូបភាព៖ Bophakun Bakhal