រូបឆោមលោមពណ៌របស់លោកស្រី ឆាយ លក្ខិណា បើមិនប្រាប់ថាមានវ័យជាង ៤០ ឆ្នាំ គឺគ្មានអ្នកដឹកឡើយ ព្រោះមើលទៅក្មេងជាងវ័យរហូតពាក់កណ្ដាលឯណោះ។



បើបរិយាយពីសម្រស់នាយិកាក្រុមហ៊ុន lukfook Jewellery វិញ មិនដឹងថាគួរចាប់ផ្ដើមពីកន្លែងណាមួយ ព្រោះទាំងស្រស់ស្អាត រូបរាងនៅដែលស្រឡូន ហើយថែមទាំងមានសុខភាពល្អ ដែលជាចំណុចល្អ ជះឥទ្ធិពលមកកាន់ខាងក្រៅ ធ្វើឲ្យស្បែកភ្លឺ ថ្លាចែងចាំង។
លោកស្រី ឆាយ លក្ខិណា មិនថាស្ថិតក្នុងឈុតសម្លៀកបំពាក់បែបណាឡើយ មើលទៅមានភាពស្រស់ស្អាត និងសមសួនជានិច្ច។ ក្នុងនោះមិនថាឈុតប្រេនសម័យថា ហើយកាន់តែអស្ចារ្យនាឈុតប្រពៃណីខ្មែរ ដែលមានសំពត់បត់ច្នៃពីសូត្របុរាណ។
បើទោះជាឆ្នាំនេះប្រធានក្រុមហ៊ុន អេរ៉ា យូអិលរី ឯ.ក មានវ័យ ៤៤ ឆ្នាំក៏ពិតមែន ជាក់ស្ដែងបើអ្នកមិនដឹងគិតថា លោកស្រី ឆាយ លក្ខិណា មានវ័យត្រឹម ២០ ជាងប៉ុណ្ណោះ។ រវល់នឹងជំនួញវក់វី តែលោកស្រី លក្ខិណ នៅតែរឹងមាំ ស្រស់ស្អាត។
ក្រៅពីសម្រស់នៅក្មេងហើយនោះ លោកស្រី ឆាយ លក្ខិណា ក៏ជាស្ត្រីអភិជនមានរសនិយមខ្ពស់ក្នុងការជ្រើសរើសសម្ភារៈប្រេនសមនឹងសម្រស់ ហើយក៏ជាអ្នកជំនួញស្ទាត់ជំនាញតុបតែងកាយដោយគ្រឿងអលង្ការ៕












អត្ថបទ៖ឆដា, រូបភាព៖ Lyheng Make Up




