ខួបកំណើតឧកញ៉ា ស្រី ណារួម ឆ្នាំនេះ ជូនអំណោយពលរដ្ឋខ្មែរ និងខ្មែរឥស្លាមជាង ៣០០ គ្រួសារ

សម្រាប់​ថ្ងៃ​ខួប​កំណើត​ឧកញ៉ា ស្រី ណារួម ឆ្នាំនេះ ម៉ែរួម បាន​ធ្វើឲ្យ​គួរឲ្យ​សរសើរ​ និង​មាន​ភាព​កក់ក្ដៅខ្លាំងដោយ​បាន​ផ្ដល់​អំណោយ​ជូន​ពលរដ្ឋ​ជាច្រើន​គ្រួសារ មាន​ទាំង​ខ្មែរ និង​ខ្មែរ​ឥស្លាម។

តាមដានជាមួយយើង៖ Million Times

ក្នុង​ឱកាស​ខួប​កំណើត​វ័យ ៣៨ ឆ្នាំ របស់​ម្ចាស់​ក្រុមហ៊ុន រួយ អ៊ិនហ្វីនីធី បាន​ចែកចាយ​ក្ដី​ស្រលាញ់​ និង​អំណោយ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ខ្មែរឥស្លាម ៣២០ គ្រួសារ ហើយ​ម្នាក់​ៗ​មាន​ទឹកមុខ​ត្រេកអរ​ខ្លាំង។

ឧកញ៉ា ស្រី ណារួម បាន​ផ្ដល់​ក្ដី​ស្រលាញ់​តាម​រយៈ​ថវិកា និង​គ្រឿងឧបភោគបរិភោគ ព្រម​ទាំង​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ។ ដោយ​ក្នុង​មួយ​គ្រួសារ ទទួល​បាន ថវិកា ៤០ ០០០ រៀល, អង្ករ ១០ គីឡូក្រាម, ថ្នាំ​ដុស​ធ្មេញ​គូរីន ច្រាស​ដុស​ធ្មេញ​សាប៊ូ​ដុស​ខ្លួន KT សាប៊ូ​កក់​សក់​កញ្ចប់ ម្សៅ​ក្លៀក។

ម្ចាស់​ក្រុមហ៊ុន រួយ អ៊ិនហ្វីនីធី បាន​ផ្ញើ​បុណ្យ​កុសល​ដែល​បាន​ធ្វើ​ក្នុង​ថ្ងៃ​ខួប​កំណើត​នេះ ជួយ​នាំ​មក​នូវ​សុខភាព​ល្អ សុភមង្គល និង​សេចក្ដី​ចម្រើន​ដល់​ក្រុម។ ម៉ែរួម ដែល​ជា​ស្ត្រី​ខ្មែរ​ដែល​មាន​ចិត្ត​សប្បុរស និង​ចែក​រំលែក​ក្ដី​ស្រលាញ់។

ស្ត្រី​ខ្មែរ​រូប​នេះ​បាន​រួម​ចំណែក​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​ជាច្រើន​តាមរយៈ​បង្កើត​ការងារ​ក្នុង​ស្រុក ដោយ​ពេលនេះ​សិប្បកម្ម​នៅ​តាម​ខេត្ត ដើម្បី​ផលិត​គ្រឿង​ទេស​ច្រើន​មុខ។

ស្រ្តីអ្នកជំនួញល្បីឈ្មោះលើ​វិថីអនឡាញរូបនេះ ទោះមាន​ទ្រព្យសម្បត្តិច្រើន តែមិនមែនជាអ្នក​សម្ភារនិយមពេកឡើយ រឹតតែមិនសំញែងរថយន្តទំនើប ដូចអ្នកជំនួញល្បីដទៃទៀតឡើយ៕

អត្ថបទ៖ ឆដា, រូបភាព៖ Srey Narourm