អ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុនឆេមពាន គ្រុប ជាអ្នកជំនួញផ្នែកភេសជ្ជៈដ៏ធំក្នុងប្រទេស តែសេដ្ឋិនីរូបនេះចូលចិត្តភាពសាមញ្ញៗបំផុត។
បើទោះជាធម្មតាអគ្គនាយិកាក្រុមហ៊ុនឆេមពាន គ្រុប អ្នកឧកញ៉ា សុខ សុភាព តែងស្លៀកពាក់ និងប្រើប្រាស់សម្ភារធម្មតាៗ និងសម្ភារខ្លះទៀតជាស្ថាបនិកនៃក្រុមហ៊ុន ឆេមពាន គ្រុប រូបនេះប្រើម្ដងហើយម្ដងទៀត។
ជាក់ស្ដែងឈុតកាលពីថ្ងៃចូលរួមសម្ពោធជាផ្លូវការ ក្រុមហ៊ុនផលិត និងលក់គ្រឿងអលង្ការ “ជាងបាក់វណ្ណ ហុង” កាលពីខែ ឧសភា ឆ្នាំ ២០២៦ កន្លងទៅ អ្នកឧកញ៉ា សុខ សុភាព បានជ្រើសរើសឈុត Dior យ៉ាងធម្មតា។
តែតម្លៃមិនធម្មតាឡើយ ដោយឈុតផ្កា Dior Mid-Length Belted Shirtdress in withe ថ្លៃជាង ៦ ពាន់ដុល្លារ។ ដោយឈុតភាគច្រើនមើលទៅមិនសូវដឹងថាជាប្រេនឡើយ ដោយមើលទៅស្រស់ស្អាត តែគ្មានអក្សរ ឬនិមិត្តសញ្ញាតំណាងឲ្យប្រេនដែរ។
មិនតែប៉ុណ្ណោះឈុតសម្លៀកបពាក់បែបអ្នកជំនួញស្រ្តីដែលអគ្គនាយិកាក្រុមហ៊ុនឆេមពាន គ្រុប រូបនេះជ្រើសយកមកស្លៀកពាក់ក្នុងកម្មវិធីសំខាន់ក្នុងក្រុមហ៊ុន ក៏មើលទៅមិនដឹងថាជារបស់ប្រេនតែទាល់តែអ្នកស្គាល់ទើបមើលដឹង៕
អត្ថបទ៖ ឆដា, រូបភាព៖ Sok Sopheap




