កម្ពុជា និងម៉ាល់ឌីវ បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនង​ទ្វេភាគី និង​លើកកម្ពស់វិស័យទេសចរណ៍ កសិកម្ម ជាពិសេសការនាំចេញផលិតផលកសិកម្ម

នៅ​ព្រឹក​ថ្ងៃ ២៨ ខែ​សីហា ឆ្នាំ ២០២៦ សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា និង​ជា​ប្រធាន​សន្និសីទ​ប្រធាន​សភា​នៃ​អន្តរ​សភា លើកទី២ (ISC-2) ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក អាប់ឌុល រ៉ាហ៊ីម អាប់ឌុលឡា ប្រធាន​សភា​នៃ​សាធារណរដ្ឋ​ម៉ាល់ឌីវ ក្នុង​ឱកាស​ដែល​លោក Abdul Raheem Abdulla អញ្ជើញ​ចូលរួម​ក្នុងសន្និសីទប្រធានសភា​នៃ​អន្តរ​សភា​លើកទី២ ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះ។

តាមដានជាមួយយើង៖ Million Times

ក្នុង​ឱកាស​បាន​ជួប​ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន លោក អាប់ឌុល រ៉ាហ៊ីម អាប់ឌុលឡា ប្រធាន​សភា​ម៉ាល់ឌីវ​ក៏​បាន​វាយតម្លៃ​ខ្ពស់ និង​កោត​សរសើរ​ចំពោះ​ការ​រៀបចំ​សន្និសីទ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ។ លោក​ក៏​បាន​កោត​សរសើរ​ចំពោះ​កិត្យានុភាព របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ផងដែរ។

នៅក្នុងជំនួបពិភាក្សា រវាងសម្ដេចតេជោ ជាមួយនិង ប្រធានសភានៃសាធារណរដ្ឋម៉ាល់ឌីវ បាន​ជជែក​ទៅ​លើ ការពង្រឹងនៅក្នុងក្របខណ្ឌទ្វេភាគីរវាងរដ្ឋាភិបាល​នៃ​ប្រទេសទាំង ២ ការ​ពង្រឹង​លើ​វិស័យ​ទេសចរណ៍ វិស័យ​កសិកម្ម ជាពិសេសការនាំចេញផលិតផលកសិកម្មផងដែរ៕

អត្ថបទ៖ ឆដា,រូបភាព៖ Samdech Hun Sen of Cambodia