ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា អនាគតសេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ ពឹងផ្អែកយ៉ាងសំខាន់លើការផ្លាស់ប្តូរពីសេដ្ឋកិច្ចដែលមានមូលដ្ឋានលើកសិកម្ម ទៅជាសេដ្ឋកិច្ចដែលមានមូលដ្ឋានលើកសិ-ឧស្សាហកម្ម ដោយប្រើប្រាស់សក្តានុពលកសិកម្មដ៏ធំរបស់ខេត្ត ដើម្បីបង្កើតតម្លៃបន្ថែម ជំរុញសេវាកម្ម និងការវិនិយោគ
Category: សេដ្ឋកិច្ច
យុទ្ធនាការ #MadeInCambodia បង្ហាញស្មារតីស្រឡាញ់ជាតិ គាំទ្រកសិករ និងផលិតករខ្មែរ ពង្រឹងសេដ្ឋកិច្ចជាតិ
ការរៀបចំ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» មិនត្រឹមតែជាការលើកកម្ពស់ផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីស្រឡាញ់ជាតិ ស្រឡាញ់កសិករ និងផលិតករខ្មែរ ព្រមទាំងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិផងដែរ
កម្ពុជា ផ្តោតលើការពង្រឹងភស្តុភារកម្ម និងពិពិធកម្មផលិតផល ដើម្បីពង្រីកទីផ្សារនាំចេញ
កម្ពុជាកំពុងផ្តោតលើការពង្រឹងភស្តុភារកម្ម និងការធ្វើពិពិធកម្មផលិតផល ដើម្បីកាត់បន្ថយថ្លៃដើម បង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងពង្រីកទីផ្សារនាំចេញ ខណៈវិស័យឯកជនត្រូវបានលើកទឹកចិត្ត និងជំរុញឱ្យចូលរួមកាន់តែសកម្មក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា
ការលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ជំរុញលំហូរទេសចរមកកម្ពុជា
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានលើកឡើងថា ការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការជូនពលរដ្ឋចិន គឺជាចលករសំខាន់មួយក្នុងការជំរុញលំហូរភ្ញៀវទេសចរចិនមកកាន់កម្ពុជា និងជាផ្នែកមួយនៃការអនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ចិន
ឯកឧត្តម កៅ ថាច៖ សមាគមកសិករតេជោ ជាស្ពានទៅកាន់ប្រភពទុន ទីផ្សារ និងបច្ចេកទេស
កឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអំពាវនាវដល់កសិករនៅខេត្តព្រះវិហារ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីភ្ជាប់ទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម សម្រាប់ជួយដោះស្រាយបញ្ហាប្រឈមនានាក្នុងការប្រកបរបរកសិកម្ម
កម្ពុជាទាក់ទាញគម្រោងវិនិយោគ ៣៣ មានទុន ៥២៥ លានដុល្លារ និងបង្កើតការងារ ១៧,០០០ កន្លែង
កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៣ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥២៥ លានដុល្លារអាម៉េរិក នៅក្នុងខែកក្កដា ឆ្នាំ២០២៦ ដែលរំពឹងថានឹងបង្កើតឱកាសការងារប្រមាណ ១៧,០០០ កន្លែងជូនប្រជាពលរដ្ឋ
វិស័យសំណង់ និងអចលនទ្រព្យកម្ពុជាបន្តមានកំណើនយឺត ខណៈការទិញ-លក់លំនៅឋានធ្លាក់ជាង ៥០%
វិស័យសំណង់ និងអចលនទ្រព្យរបស់កម្ពុជាត្រូវបានវាយតម្លៃថា នឹងបន្តរក្សាកំណើនក្នុងកម្រិតទាបនៅឆ្នាំ២០២៦ ដោយរងផលប៉ះពាល់ពីភាពមិនប្រាកដប្រជានៃកត្តាសេដ្ឋកិច្ច និងផលរំខានក្នុងរយៈពេលខ្លីពីការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានប៉ះពាល់ដល់ទំនុកចិត្តវិនិយោគ និងសកម្មភាពទិញ-លក់អចលនវ
កម្ពុជា-បារាំង ជំរុញការសិក្សាគម្រោងផ្សារបោះដុំកសិផល និងអាហារស្រស់នៅភ្នំពេញ
កម្ពុជា និងបារាំងកំពុងជំរុញការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់គម្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ នៅរាជធានីភ្នំពេញ ដែលរំពឹងថានឹងរួមចំណែកធ្វើទំនើបកម្មប្រព័ន្ធឡូជីស្ទីកកសិកម្ម ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើនតម្លៃបន្ថែមលើផលិតផលកសិកម្មក្នុងស្រុក
កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងឥណទាន ១១៤លានដុល្លារ អភិវឌ្ឍចំណតកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ
កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម ចំនួន ១៧,៧៧៦លានយ៉េនជប៉ុន ស្មើនឹងប្រមាណ ១១៤លានដុល្លារអាម៉េរិក សម្រាប់គាំទ្រគម្រោងអភិវឌ្ឍន៍ចំណតកុងតឺន័រថ្មី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ភូមិភាគឦសាន ក្លាយជាទិសដៅអាទិភាពរបស់រដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកភូមិភាគឦសាន ដែលរួមមានខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ ជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងតំបន់ឦសាន និងតំបន់កណ្ដាលប្រទេស













