រោងចក្រកែច្នៃដំឡូងមីថ្មីមួយ បានបើកការដ្ឋានសាងសង់នៅខេត្តកំពង់ស្ពឺ ដែលជាជំហានសំខាន់មួយក្នុងការរួមចំណែកបង្កើតតម្លៃបន្ថែម សម្រាប់វិស័យដំឡូងមី និងពង្រីកវិស័យកសិ-ឧស្សាហកម្មរបស់កម្ពុជា
Category: សេដ្ឋកិច្ច
កំណាត់ផ្លូវជាតិលេខ ២៣ ប្រវែងជិត ២០ គីឡូម៉ែត្រ នៅខេត្តកណ្តាល ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣ គីឡូម៉ែត្រ ពីគល់ស្ពានកោះធំ ដល់ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ខណៈផ្លូវនេះត្រូវបានស្ថាបនាឡើងជាផ្នែកចម្បង និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់អាទិភាពសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។
អបអរសាទរ! កម្ពុជាបន្តពង្រឹងអត្តសញ្ញាណផលិតផលជាតិ ដោយបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ជាផ្លូវការលើផលិតផលសក្តានុពល ៤ មុខបន្ថែមទៀត
ក្រសួងពាណិជ្ជកម្មបានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតជា "ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication - GI)" ដែលជាជំហានសំខាន់ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះនិងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។
ក្រុមហ៊ុនធំៗពីរ សហការគ្នា ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីភស្តុភារកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា
ក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនវិនិយោគពហុវិស័យ និងឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុនដឹកជញ្ជូនរហ័ស DRSB Express ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីភស្តុភារកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសកម្ពុជា
កម្ពុជា-សិង្ហបុរី ជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារ និងនវានុវត្តន៍
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីម្សិលមិញ បានទទួលជួបឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា ដើម្បីពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពអាហារ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្តោតលើអត្ថប្រយោជន៍ជាក់ស្តែង និងការផ្សារភ្ជាប់ជាមួយវិស័យឯកជន។
ក្រសួងការងារដាក់ឱ្យប្រើម៉ាស៊ីនស្វ័យសេវា ប.ស.ស. ចំនួន ៣២ គ្រឿង ដើម្បីបង្កើនល្បឿននៃការផ្តល់សេវា និងតម្លាភាព
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនស្វ័យសេវា ប.ស.ស. (NSSF Self Service) ចំនួន ៣២គ្រឿង ដែលជាម៉ាស៊ីនស្វ័យប្រវត្តិដែលអនុញ្ញាតឱ្យសមាជិក ប.ស.ស. ជាម្ចាស់នៃប័ណ្ណអាចធ្វើការព្រីនទម្រង់ប្រើប្រាស់សេវាបានយ៉ាងងាយស្រួល និងឆាប់រហ័ស ដោយខ្លួនឯងតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ដែលបានដាក់តម្លើងម៉ាស៊ីនស្វ័យសេវារួចរាល់។
សមាគមឧស្សាហកម្មជ្រលក់ពណ៌ចិន សម្លឹងឃើញកម្ពុជាជាគោលដៅវិនិយោគមួយអំណោយផល
ឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌ នៅប្រទេសចិន បាននិងកំពុងស្វែងរកកាលានុវត្តភាពវិនិយោគនៅក្រៅប្រទេស
ឯកឧត្តម ផន រឹម៖ និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាមានតួលេខកើនខ្ពស់ជាលំដាប់
និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាមានតួលេខកើនខ្ពស់ជាលំដាប់ ខណៈបច្ចុប្បន្នការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។
CDC ពិនិត្យសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ៨ ត្រៀមបោះទុន ៤៩០ លានដុល្លារនៅកម្ពុជា
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧ គម្រោង និងគម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១ គម្រោង។
ក្រសួងការងារ និង KOICA សហការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជាបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី “គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា”។













