ក្រុមហ៊ុនផលិតរថយន្តរុស្ស៊ី GAZ Group កំពុងសម្លឹងមើលឱកាសពង្រីកទីផ្សារ និងវិនិយោគនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្ដល់ការលើកទឹកចិត្តដល់ការអភិវឌ្ឍវិស័យយានយន្ត និងគម្រោងដំឡើងរថយន្តក្នុងស្រុក
Author: Manuk Bee (Bee Manuk)
កម្ពុជា-សិង្ហបុរី ពង្រឹងសមត្ថភាពសុវត្ថិភាពម្ហូបអាហារ ឆ្ពោះទៅទីផ្សារអន្តរជាតិ
កម្ពុជា និងសិង្ហបុរី បានពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសមត្ថភាពសុវត្ថិភាពម្ហូបអាហារ តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេល ៥ ថ្ងៃ សំដៅលើកកម្ពស់ការកែច្នៃកសិផល បង្កើនគុណភាពផលិតផល និងគាំទ្រសហគ្រាសកម្ពុជាឱ្យត្រៀមខ្លួនសម្រាប់ទីផ្សារនាំចេញ
កម្ពុជា បន្តចរចា DTA ជាមួយប្រទេសជាច្រើន ដើម្បីជំរុញវិនិយោគ និងទប់ស្កាត់ការគេចវេះពន្ធ
កម្ពុជា កំពុងបន្តចរចាកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជាមួយប្រទេសជាដៃគូសំខាន់ៗ ខណៈកិច្ចចរចាជាមួយមីយ៉ាន់ម៉ា និងបារាំងត្រូវបានបញ្ចប់ ហើយកិច្ចព្រមព្រៀងទាំងពីរនឹងត្រូវចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខ
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ស្នើ SME Bank បន្ថយការប្រាក់ និងសម្រួលលក្ខខណ្ឌផ្តល់កម្ចី
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group និងជាអនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានស្នើឱ្យធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ពិនិត្យលទ្ធភាពបន្ថយអត្រាការប្រាក់ និងសម្រួលលក្ខខណ្ឌផ្តល់កម្ចី ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យម (SMEs) អាចទទួលបានហិរញ្ញប្បទានកាន់តែងាយស្រួល
អនាគតសេដ្ឋកិច្ចកំពង់ធំ ពឹងផ្អែកលើការផ្លាស់ប្តូរកសិកម្មទៅជាកសិ-ឧស្សាហកម្ម
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា អនាគតសេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ ពឹងផ្អែកយ៉ាងសំខាន់លើការផ្លាស់ប្តូរពីសេដ្ឋកិច្ចដែលមានមូលដ្ឋានលើកសិកម្ម ទៅជាសេដ្ឋកិច្ចដែលមានមូលដ្ឋានលើកសិ-ឧស្សាហកម្ម ដោយប្រើប្រាស់សក្តានុពលកសិកម្មដ៏ធំរបស់ខេត្ត ដើម្បីបង្កើតតម្លៃបន្ថែម ជំរុញសេវាកម្ម និងការវិនិយោគ
យុទ្ធនាការ #MadeInCambodia បង្ហាញស្មារតីស្រឡាញ់ជាតិ គាំទ្រកសិករ និងផលិតករខ្មែរ ពង្រឹងសេដ្ឋកិច្ចជាតិ
ការរៀបចំ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» មិនត្រឹមតែជាការលើកកម្ពស់ផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីស្រឡាញ់ជាតិ ស្រឡាញ់កសិករ និងផលិតករខ្មែរ ព្រមទាំងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិផងដែរ
កម្ពុជា ផ្តោតលើការពង្រឹងភស្តុភារកម្ម និងពិពិធកម្មផលិតផល ដើម្បីពង្រីកទីផ្សារនាំចេញ
កម្ពុជាកំពុងផ្តោតលើការពង្រឹងភស្តុភារកម្ម និងការធ្វើពិពិធកម្មផលិតផល ដើម្បីកាត់បន្ថយថ្លៃដើម បង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងពង្រីកទីផ្សារនាំចេញ ខណៈវិស័យឯកជនត្រូវបានលើកទឹកចិត្ត និងជំរុញឱ្យចូលរួមកាន់តែសកម្មក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា
ការលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ជំរុញលំហូរទេសចរមកកម្ពុជា
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានលើកឡើងថា ការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការជូនពលរដ្ឋចិន គឺជាចលករសំខាន់មួយក្នុងការជំរុញលំហូរភ្ញៀវទេសចរចិនមកកាន់កម្ពុជា និងជាផ្នែកមួយនៃការអនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ចិន
ឯកឧត្តម កៅ ថាច៖ សមាគមកសិករតេជោ ជាស្ពានទៅកាន់ប្រភពទុន ទីផ្សារ និងបច្ចេកទេស
កឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអំពាវនាវដល់កសិករនៅខេត្តព្រះវិហារ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីភ្ជាប់ទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម សម្រាប់ជួយដោះស្រាយបញ្ហាប្រឈមនានាក្នុងការប្រកបរបរកសិកម្ម
កម្ពុជាទាក់ទាញគម្រោងវិនិយោគ ៣៣ មានទុន ៥២៥ លានដុល្លារ និងបង្កើតការងារ ១៧,០០០ កន្លែង
កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៣ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥២៥ លានដុល្លារអាម៉េរិក នៅក្នុងខែកក្កដា ឆ្នាំ២០២៦ ដែលរំពឹងថានឹងបង្កើតឱកាសការងារប្រមាណ ១៧,០០០ កន្លែងជូនប្រជាពលរដ្ឋ













