ខេត្តបាត់ដំបងបានបង្ហាញពីសក្តានុពលកសិ-ឧស្សាហកម្ម និងឱកាសវិនិយោគក្នុងការពង្រីកការកែច្នៃកសិផល និងផលិតកម្មដែលមានតម្លៃបន្ថែម ខណៈវិស័យកសិកម្មមានចំណែក ៦២,៣២% នៃសេដ្ឋកិច្ចខេត្ត
Author: Manuk Bee (Bee Manuk)
អាកាសយានដ្ឋានតេជោ ជាច្រកទ្វារសំខាន់ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក
អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ត្រូវបានចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ក្នុងការពង្រឹងការតភ្ជាប់ការធ្វើដំណើរអន្តរជាតិ និងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងបទពិសោធទេសចរណ៍របស់កម្ពុជាទៅកាន់ប្រជាជននៅជុំវិញពិភពលោក
កម្ពុជា ជំរុញទេសចរណ៍ភាពយន្ត ឱ្យក្លាយជាផលិតផលទេសចរណ៍ថ្មី
កម្ពុជាកំពុងជំរុញវិស័យទេសចរណ៍ភាពយន្ត (Film Tourism) ឱ្យក្លាយជាផលិតផលទេសចរណ៍ថ្មី និងជាផ្នែកមួយនៃ Soft Power ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា ព្រមទាំងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ
ក្រសួងសេដ្ឋកិច្ច ពង្រឹងសមត្ថភាពមន្ត្រីថ្មី សម្រាប់គាំទ្រកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសជាស៊េរី ស្តីពី «ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ» ជូនមន្ត្រីរាជការក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយផ្តោតលើការពង្រឹងចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដើម្បីចូលរួមគាំទ្រកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ADB Frontier ផ្តល់ហិរញ្ញប្បទាន ២០ ម៉ឺនដុល្លារ ពង្រីកអាជីវកម្មកែច្នៃទឹកដោះគោកម្ពុជា
ADB Frontier បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានបឋមសម្រាប់ការអភិវឌ្ឍអាជីវកម្មចំនួន ២០ម៉ឺនដុល្លារ ជាមួយក្រុមហ៊ុន Khmer Milky Food (KMF) ដែលជាក្រុមហ៊ុនកែច្នៃទឹកដោះគោនៅកម្ពុជា ដើម្បីគាំទ្រការកែលម្អផលិតកម្ម និងការពង្រីកអាជីវកម្ម
ពោធិ៍សាត់ចុះកិច្ចព្រមព្រៀងជួលដី ៥,០០០ហិកតា ជំរុញការវិនិយោគថាមពលស្អាត និងឧស្សាហកម្មកសិកម្ម
រដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមហ៊ុន KPS Energy (Cambodia) Co., Ltd នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងជួលដីទំហំ ៥,០០០ហិកតា សម្រាប់ការវិនិយោគ ដោយផ្តោតលើការអភិវឌ្ឍថាមពលស្អាត ឧស្សាហកម្មកសិកម្ម និងការអភិវឌ្ឍបៃតង ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចមូលដ្ឋានរបស់ខេត្ត
កម្ពុជា-ម៉ាឡេស៊ី ជំរុញភាពជាដៃគូពាណិជ្ជកម្ម ខណៈពាណិជ្ជកម្មទ្វេភាគី ៧ខែ ឈានដល់ ៩៤៧ លានដុល្លារ
កម្ពុជា និងម៉ាឡេស៊ី កំពុងជំរុញភាពជាដៃគូពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន ខណៈទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៦ បានកើនដល់ប្រមាណ ៩៤៧ លានដុល្លារ កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥
វិនិយោគិនជប៉ុន សិង្ហបុរី និងហុងកុង ស្វែងយល់ឱកាសវិនិយោគ និងពង្រីកអាជីវកម្មនៅកម្ពុជា
គណៈប្រតិភូធុរកិច្ចអន្តរជាតិមកពីជប៉ុន សិង្ហបុរី និងហុងកុង បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដើម្បីស្វែងយល់បន្ថែមពីឱកាសវិនិយោគ និងស្វែងរកលទ្ធភាពពង្រីកការវិនិយោគនៅកម្ពុជា
គម្រោងស្ទឹងឃ្លៀច រំពឹងផ្គត់ផ្គង់ទឹកស្រោចស្រព ៤ម៉ឺនហិកតា និងពង្រឹងសន្តិសុខទឹក
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា បានចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលគិតត្រឹមពាក់កណ្តាលខែសីហា សម្រេចបានប្រមាណ ២២ ភាគរយ
កម្ពុជាជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យមចាប់យកបច្ចេកវិទ្យាឌីជីថល
កម្ពុជាបានប្រមូលផ្តុំតំណាងរដ្ឋាភិបាល ដៃគូក្នុងតំបន់ និងវិស័យឯកជន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកវិធីសាស្ត្រជាក់ស្តែងសម្រាប់ពន្លឿនបរិវត្តកម្មឌីជីថលរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម













