គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រកំពុងដំណើរការចំនួន ៣.២៨៤ ទីតាំង ដែលប្រើប្រាស់កម្លាំងពលកម្មជាង ១,៣ លាននាក់ និងមានទុនវិនិយោគសរុបជាង ២៧,៦ ពាន់លានដុល្លារអាមេរិក
Category: សេដ្ឋកិច្ច
CRF ជំរុញការពង្រីកទីផ្សារអង្ករកម្ពុជានៅអាមេរិក ខណៈកម្ពុជានាំអង្ករចេញទៅអាមេរិកជាង ៧ ពាន់តោន ក្នុងឆមាសទី ១ ឆ្នាំ២០២៦
សហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation-CRF) កំពុងជំរុញការពង្រីកទីផ្សារអង្ករកម្ពុជានៅសហរដ្ឋអាមេរិក ខណៈក្នុងរយៈពេលឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជាបាននាំចេញមកសហរដ្ឋអាមេរិកបានចំនួនជាង ៧ ៣០០ តោន
ជប៉ុនបោះទុនវិនិយោគសរុបចំនួន ២,៩ ពាន់លានដុល្លារនៅកម្ពុជា គិតចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០២៥
ប្រទេសជប៉ុននៅតែបន្តជាដៃគូវិនិយោគដ៏សំខាន់របស់កម្ពុជា ដែលមានទុនវិនិយោគសរុបចំនួន ២,៩ ពាន់លានដុល្លារអាមេរិក គិតចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០២៥
ក្រុមហ៊ុន Toyota ពង្រីកខ្សែច្រវាក់ផលិតកម្មសម្រាប់ដំណើការផ្គុំដំឡើងរថយន្ត និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក
ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានសម្ពោធបើកដំណើរការផ្គុំ និងដំឡើងរថយន្តម៉ូដែលថ្មី Toyota Hilux Travo ដែលជាការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យយានយន្តដែលកំពុងរីកចម្រើននៅកម្ពុជា
ADB ដាក់ដំណើរការមូលនិធិបង្វិល ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល និង ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដោយសហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB Bank) កាលពីម្សិលមិញ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា
ក្រសួងកសិកម្ម ប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រដ្ឋាភិបាលកម្ពុជា និងអាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក
រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»
រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ» ដោយសារមច្ឆជាតិ ជាប្រភពផ្តល់ប្រូតេអ៊ីន មិនចេះរីងស្ងួត និង អាចរក្សាទុកបាន, មច្ឆជាតិ ជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់,
ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក
កម្ពុជាត្រូវបានទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក U.S. News & World Report បានវាយតម្លៃ និងផ្តល់ចំណាត់ថ្នាក់លេខ ១ បន្ថែមទៀត ដែលជាប្រទេសមាននិរន្តរភាពដី និងធនធាន (Land and Resource Sustainability) ល្អបំផុតប្រចាំឆ្នាំ ២០២៦ នៅលើពិភពលោក
ក្រុមហ៊ុនសេវាកម្មអាកាសចរណ៍ពីទីក្រុងឌូបៃ ពិចារណាភ្ជាប់ជើងហោះហើររបស់ខ្លួនមកប្រទេសកម្ពុជា
ក្រុមហ៊ុន Hadid International Services (HADID) ដែលឈានមុខផ្នែកសេវាកម្មអាកាសចរណ៍អន្តរជាតិពីទីក្រុងឌូបៃ ចាប់អារម្មណ៍ និងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងពិចារណាភ្ជាប់ជើងហោះហើររបស់ខ្លួនមកប្រទេសកម្ពុជា













