Category: សេដ្ឋកិច្ច

គិតត្រឹម ៥ ខែដើមឆ្នាំ ២០២៦ នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស

គិតត្រឹម ៥ ខែដើមឆ្នាំ ២០២៦ នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស

គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួន​សហ​គ្រា​ស ក្រុម​ហ៊ុន រោង​ចក្រ​កើនពី ៤៦ ៦៤៩សហគ្រាសនៅឆ្នាំ២០២៥​ ដល់​ចំនួន ៤៧ ២៩៩ស​ហ​គ្រា​ស ពោលគឺចុះបញ្ជីថ្មីចំនួន ៦៥០​សហគ្រាស​​នៅ​ក្រសួ​ងការ​ងារ និង​បណ្ដុះ​បណ្ដា​ល​វិជ្ជា​ជីវៈ ដែលធ្វើឱ្យ​មានកំណើន​កម្មករ​​និយោ​ជិត​​​បម្រើ​​​ការ​​​ងារ​​សរុប​​ចំនួន ២ ២៩៦ ៣៤៨​នាក់ (ស្រី១ ៣០៩ ១៩០នាក់)

ARDB និង CRF សហការគ្នា លើកកម្ពស់កេរ្តិ៍ឈ្មោះ អង្ករខ្មែរ លើឆាកអន្តរជាតិនៅទីក្រុង New York

ARDB និង CRF សហការគ្នា លើកកម្ពស់កេរ្តិ៍ឈ្មោះ អង្ករខ្មែរ លើឆាកអន្តរជាតិនៅទីក្រុង New York

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានដឹកនាំប្រតិភូ នាំយកអង្ករខ្មែរ ទៅបង្ហាញលើឆាកអន្តរជាតិ ក្នុងពិព័រណ៍ម្ហូបអាហារលំដាប់ពិភពលោក "Fancy Food Show" នៅទីក្រុង New York។

ឯកឧត្តម ហែម វណ្ណឌី៖ ការពង្រឹងសមត្ថភាពនិងភាពប្រកួតប្រជែងរបស់ MSMEs មិនមែនជាជម្រើសទេ ប៉ុន្តែជាតម្រូវការចាំបាច់

ឯកឧត្តម ហែម វណ្ណឌី៖ ការពង្រឹងសមត្ថភាពនិងភាពប្រកួតប្រជែងរបស់ MSMEs មិនមែនជាជម្រើសទេ ប៉ុន្តែជាតម្រូវការចាំបាច់

នៅក្នុងបរិការណ៍ដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ និងបន្តឆ្ពោះទៅសម្រេចក្ខុវិស័យ ២០៥០ ការពង្រឹងសមត្ថភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) មិនមែនជាជម្រើសទេ ប៉ុន្តែជាតម្រូវការចាំបាច់។

World Bank សម្រេចអនុម័តឥណទាន​ចំនួន ១១០ លានដុល្លារ សម្រាប់គម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តភាពនៅកម្ពុជា

World Bank សម្រេចអនុម័តឥណទាន​ចំនួន ១១០ លានដុល្លារ សម្រាប់គម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តភាពនៅកម្ពុជា

ដើម្បីជួយប្រទេស​កម្ពុជា ​ក្នុង​ការ​រក្សាវឌ្ឍនភាពពង្រីកលទ្ធភាព​ទទួល​បានអគ្គិសនី និងគាំទ្រដល់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍថាមពល កំណើនប្រកបដោយចីរភាព និងការបង្កើតការងារ ធនាគារពិភពលោក (World Bank) បានអនុម័តគម្រោងថ្មីមួយ៖ គម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តភាពនៅកម្ពុជា

CMA និង ARDB សហការគ្នាលើកកម្ពស់ហិរញ្ញប្បទានបៃតងនៅកម្ពុជា

CMA និង ARDB សហការគ្នាលើកកម្ពស់ហិរញ្ញប្បទានបៃតងនៅកម្ពុជា

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ កសិកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា

រដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៦ ក្រោមទុន ៨៣ លានដុល្លារនៅភូមិភាគឦសាន

រដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៦ ក្រោមទុន ៨៣ លានដុល្លារនៅភូមិភាគឦសាន

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ៥ សម្រាប់គម្រោងវិនិយោគចំនួន ៦ ក្រោមទុនវិនិយោគប្រមាណ ៨៣ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ២ ៥៨៧ កន្លែង នៅពេលដំណើរការ

គណៈកម្មការទី២នៃរដ្ឋសភា បើកកិច្ចប្រជុំប្រមូលធាតុចូលសម្រាប់ពិនិត្យសេចក្តីព្រាងច្បាប់ថវិកាជាតិ

គណៈកម្មការទី២នៃរដ្ឋសភា បើកកិច្ចប្រជុំប្រមូលធាតុចូលសម្រាប់ពិនិត្យសេចក្តីព្រាងច្បាប់ថវិកាជាតិ

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា (គណៈកម្មការទី២) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣ ក្នុងគោលបំណងរៀបចំផែនការការងារឆ្ពោះទៅកាន់ការពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងច្បាប់ទាក់ទងនឹងថវិកាជាតិ

កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទាន ១៧១ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងចំនួនពីរ

កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទាន ១៧១ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងចំនួនពីរ

កម្ពុជា និងជប៉ុន បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ០២ ដែលមានទំហំទឹក ប្រាក់សរុបចំនួន ២៥ ៤២៦ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ១៧១,៣ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោង សាងសង់វិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម និងគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ភាគនិរតីរាជធានីភ្នំពេញ

ក្រុមហ៊ុន និងសហគ្រាសចិនជាង ២០០ ស្ថាប័ន នឹងស្វែងរកដៃគូផ្នែកឧស្សាហកម្ម និងការវិនិយោគនៅកម្ពុជា

ក្រុមហ៊ុន និងសហគ្រាសចិនជាង ២០០ ស្ថាប័ន នឹងស្វែងរកដៃគូផ្នែកឧស្សាហកម្ម និងការវិនិយោគនៅកម្ពុជា

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបគណៈប្រតិភូសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា (CIEA) ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំ “មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មកម្ពុជា-ចិន ឆ្នាំ២០២៦” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

​ក្រុង​កំពតត្រៀមក្លាយជាសមាជិកបណ្តាញទីក្រុងមាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ

​ក្រុង​កំពតត្រៀមក្លាយជាសមាជិកបណ្តាញទីក្រុងមាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ទី​ក្រុង​កំពតត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ ខណៈការចូលសមាជិកនេះ នឹងក្លាយជាយុទ្ធសាស្ត្រសំខាន់ក្នុងការទាក់ទាញវិនិយោគិន បង្កើនការប្រកួតប្រជែង និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព