ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ បានចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកស្រាវជ្រាវ តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ។
Category: សេដ្ឋកិច្ច
២ខែដើមឆ្នាំ តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប នាំចេញបានជាង ៣០០លានដុល្លារ កើនឡើងជិត១៤%
កាលពីឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេសមួយនេះ បានកត់ត្រាចំណូលសរុបចំនួនទឹកប្រាក់ ៤១,២ លានដុល្លារអាមេរិក និងប្រាក់ចំណេញសុទ្ធ ចំនួន ៨,១ លានដុល្លារអាមេរិក
អតីតពលករខ្មែរដែលប្រឡប់ពីថៃ ៦៥ម៉ឺននាក់ ទទួលបានឱកាសការងារ ខណៈរាជរដ្ឋាភិបាលកំពុងបន្តផ្សព្វផ្សាយឱកាសការងាររាប់ម៉ឺនកន្លែង
អតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៦៥ម៉ឺននាក់ក្នុងចំណោមជាង ៨០ម៉ឺននាក់ទទួលបានឱកាសការងារ ខណៈជាង ៣៣ម៉ឺននាក់កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួលបានឱកាសការងារនៅក្រៅប្រព័ន្ធប្រមាណជាង ៣២ម៉ឺននាក់។
CDC បើកភ្លើងខៀវឱ្យបង្កើតរោងចក្រដំឡើងរថយន្ដអគ្គិសនី ប្រភេទដឹកទំនិញដំបូងគេនៅកម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ទីតាំងរោងចក្រផ្គុំ និងដំឡើងរថយន្ដ EV នេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ដោយមានទំហំទុនវិនិយោគ ៤៦លានដុល្លារ
ក្រសួងផែនការ ប្រកាសដាក់ឱ្យដំណើរការ IDPoor Portal ដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធគាំពារសង្គម
ក្រសួងផែនការ បានប្រកាសដាក់ឱ្យដំណើរការ «ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor Portal) លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា» ដែលជាជំហានថ្មីក្នុងការធ្វើទំនើបកម្ម និងបង្កើនប្រសិទ្ធភាពប្រព័ន្ធគាំពារសង្គម។
ក្រសួងសេដ្ឋកិច្ច ណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំ ស្តីពី វិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ។
អ្នកឧកញ៉ា សួរ វីរៈ កុម្ម៉ង់រថយន្តដឹកទំនិញប្រភេទអគ្គិសនី ៣០០គ្រឿងបន្ថែម ស្របពេលប្រេងឡើងថ្លៃ
អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ រូបនេះ រំពឹងថា នៅពេលប្រើប្រាស់រថយន្តប្រភេទអគ្គីសនីនេះ នឹងអាចកាត់បន្ថយការចំណាយ ថ្លៃដឹកជញ្ជួនរបស់អតិថិជនមករកភាពប្រក្រតីឡើងវិញ
គម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ និងកសិ-ឧស្សាហកម្ម តម្លៃជាង ១១០ លានដុល្លារ នឹងលេចរូបរាងនៅភូមិភាគឦសាន
ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាសមាជិកក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីថ្ងៃទី ២១-២២ ខែ មីនា ឆ្នាំ ២០២៦បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើគម្រោងវិនិយោគចំនួន ៦ ក្រោមទុនវិនិយោគសរុបប្រមាណ ១១៦ លានដុល្លារអាម៉េរិក និង បង្កើតការងារប្រមាណ ១ ៦០០ កន្លែង។
កម្ពុជាបង្ហាញពីផលចំណេញសេដ្ឋកិច្ចពីការនាំចូលជីកសិកម្មនិងជំរុញជម្រើសនៃការធ្វើកសិកម្មប្រកបដោយនិរន្តរភាព
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានការពារលើការចំណាយ ក្នុងការនាំចូលជី និងថ្នាំកសិកម្ម ដោយសង្កត់ធ្ងន់ថា ការវិនិយោគនេះបានបង្កើតនូវផលចំណេញសេដ្ឋកិច្ចយ៉ាងច្រើន ខណៈពេលដែលកំពុងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការជំរុញការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព។
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ៖ វិស័យសាធារណៈត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់ប្រាក់រៀល ដើម្បីពង្រឹងអធិបតេយ្យនៃសេដ្ឋកិច្ចជាតិ
ស្ថាប័នរដ្ឋបានដើរតួនាទីឈានមុខគេក្នុងការប្រើប្រាស់ប្រាក់រៀល ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។













