កម្ពុជា និងសហរដ្ឋអាម៉េរិក បានបើកកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋ និងវិស័យឯកជន នៃប្រទេសទាំងពីរ ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ និងដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអាម៉េរិក ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
Author: Manuk Bee (Bee Manuk)
មូលបត្ររដ្ឋតម្លៃជាង ១៧០ លានដុល្លារ ត្រូវបានបោះផ្សាយលក់ក្នុងឆ្នាំ ២០២៥
រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋប្រមាណជាង ១៧០ លានដុល្លារក្នុងឆ្នាំ ២០២៥ ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ ពិសេសសំដៅលើកស្ទួយកំណើន និងផលិតភាព សេដ្ឋកិច្ចជាតិ។ នេះយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។
កម្ពុជា-អង់គ្លេសដាក់អនុវត្ត MoU ជាផ្លូវការ ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈកម្មវិធី TVET លំដាប់ពិភពលោក
បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស, ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ជាមួយឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត MoU នេះជាផ្លូវការ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយឯកឧត្តមបានចាត់ទុកកិច្ចសហការនេះថា ជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ការចែករំលែកចំណេះដឹង និងការភ្ជាប់ស្ថាប័ន ដើម្បីធានាថា កម្លាំងពលកម្មកម្ពុជាមានជំនាញគ្រប់គ្រាន់សម្រាប់អនាគត។
ឯកឧត្តម ស៊ូ សុជាតិ ជំរុញឱ្យមានការលើកកម្ពស់ការយល់ដឹង និងបណ្តុះបណ្តាលពាក់ព័ន្ធនឹងវិស័យមូលបត្រ
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានលើកទឹកចិត្ត និងជំរុញឱ្យសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា បន្តលើកកម្ពស់ការយល់ដឹង និងបណ្តុះបណ្តាលសមាជិក និងវិនិយោគិន ពិសេសចែករំលែកនូវចំណេះដឹង និងបទពិសោធនានាពាក់ព័ន្ធនឹងវិស័យមូលបត្រឱ្យបានកាន់តែទូលំទូលាយ។
តម្លៃប្រេងធ្លាក់ចុះក្រោម ៩០ ដុល្លារ/បារ៉ែល បន្ទាប់លោក ត្រាំ ថា សង្គ្រាមនៅអ៊ីរ៉ង់ជិតបញ្ចប់
តម្លៃប្រេងលើពិភពលោក បានធ្លាក់ចុះមកក្រោម ៩០ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល កាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកគិតថា “សង្គ្រាមនៅអ៊ីរ៉ង់ ជិតបញ្ចប់ហើយ”។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។
កម្ពុជា-អង់គ្លេស ចុះ MoU ពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងជំនាញ
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយលោក Jonathan Ledger អ្នកជំនាញអន្តរជាតិក្នុងវិស័យការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងគោលនយោបាយកម្លាំងពលកម្ម តំណាងឱ្យភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស (UK Skills Partnership-UKSP) ដើម្បីពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស និងជំនាញ។
ក្រុមហ៊ុនចិនជាច្រើន កំពុងសម្លឹងរកឱកាសវិនិយោគលើការកែច្នៃស្វាយចន្ទីនៅកម្ពុជា
សមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដែលមានសមាជិកក្រុមហ៊ុនចិនជាច្រើន ចាប់អារម្មណ៍វិនិយោគលើការកែច្នៃស្វាយចន្ទីនៅកម្ពុជា ស្របពេលដែលរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ។
កំណើនក្នុងវិស័យយានយន្ត បង្ហាញពីការបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី និងការបើកទូលាយសម្រាប់ការវិនិយោគនៅកម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា កំណើនក្នុងវិស័យយានយន្តនៅកម្ពុជា បានបង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី និងការបើកទូលាយសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ ព្រមទាំងឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែរ។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ខេត្តស្ទឹងត្រែង ជាគោលដៅទេសចរណ៍ដ៏ល្អឯកមួយ ដែលមិនគួរឱ្យខកខានក្នុងការមកកម្សាន្ត និងទស្សនា
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា សក្តានុពលធម្មជាតិដ៏មហិមានៃខេត្តស្ទឹងត្រែង បានធ្វើឱ្យខេត្តស្ទឹងត្រែង ក្លាយជាគោលដៅទេសចរណ៍ដ៏ល្អឯកមួយ ដែលមិនគួរឱ្យខកខានក្នុងការមកកម្សាន្ត និងទស្សនា ពោលគឺខេត្តស្ទឹងត្រែង ជាចំណុចប្រសព្វនៃទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ដែលហូរចាក់បញ្ចូលគ្នាក្លាយជាប្រព័ន្ធជីវៈចម្រុះដ៏កម្រ និងមានសារៈសំខាន់បំផុតសម្រាប់ពិភពលោក។
រដ្ឋាបាលខេត្តបាត់ដំបង ស្នើឱ្យចិនមកវិនិយោគ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស
រដ្ឋាបាលខេត្តបាត់ដំបង បានស្នើដល់ ឯកអគ្គរដ្ឋទូតចិន ជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផល និងឈានទៅបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចិននៅខេត្តបាត់ដំបង។













