កម្ពុជា ត្រូវបានចាត់ចំណាត់ថ្នាក់លេខ ៧ លើពិភពលោក ក្នុងចំណោមប្រទេសទាំង ១០ ដែលល្អបំផុតសម្រាប់ជនបរទេស ឬអ្នកចង់ធ្វើការនៅក្រៅប្រទេស សម្រាប់ឆ្នាំ ២០២៦។
Author: Manuk Bee (Bee Manuk)
ជប៉ុនវិវត្តពីប្រទេសផ្តល់ជំនួយដ៏ធំរហូតក្លាយជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា
ក្នុងកិច្ចប្រជុំលើកទី៣១ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម, ការជំរុញ, និងការការពារវិនិយោគ មន្ត្រីជាន់ខ្ពស់កម្ពុជា បានលើកឡើងថា ជប៉ុនបានវិវត្តពីប្រទេសផ្តល់ជំនួយដ៏ធំរហូតក្លាយជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ដែលបានខិតខំកៀរគរ និងជំរុញការវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជាជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ។
ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យឥណ្ឌា បង្កើនការវិនិយោគនៅកម្ពុជា
ក្រសួងពាណិជ្ជកម្មកម្ពុជា លើកទឹកចិត្តឱ្យវិនិយោគិនឥណ្ឌា បង្កើនការវិនិយោគក្នុងវិស័យសក្ដានុពលរបស់កម្ពុជា ពិសេសលើកកម្ពស់ការតការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងពាណិជ្ជករ និងវិនិយោគិននៃប្រទេសទាងពីរ។
កម្ពុជា ស្រូបទាញទុនវិនិយោគបានជាង ២៥ ពាន់លានដុល្លារពីវិស័យឧស្សាហកម្ម
កម្ពុជា បានទាក់ទាញទុនវិនិយោគពីវិស័យឧស្សាហកម្មបានប្រមាណជាង ២៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ ខណៈតម្លៃបរិមាណផលិតផលសរុបក្នុងវិស័យនេះមានចំនួនជាង ១៣ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចេញផ្សាយនៅថ្ងៃនេះ។
ទេសចរណ៍ភាពយន្ត ជួយជំរុញគោលដៅទេសចរណ៍កម្ពុជាឱ្យមានភាពរស់រវើក និងទាក់ទាញ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍លើកឡើងថា ទេសចរណ៍ភាពយន្ត (Film Tourism) មិនមែនគ្រាន់តែជាការកម្សាន្តតាមកញ្ចក់ទូរទស្សន៍ ឬផ្ទាំងសំពត់សប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រដ៏មុតស្រួចក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យមានភាពរស់រវើក និងទាក់ទាញបំផុត។
កម្ពុជា នឹងចំណាយលុយជាង ៣ ពាន់លានដុល្លារ ទិញយន្តហោះ 737 MAX ជាច្រើនគ្រឿង ពីអាមេរិក
ម្ពុជា តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Air Cambodia គ្រោងនឹងចំណាយទុនវិនិយោគជាង ៣ ពាន់លានដុល្លារ សម្រាប់ការទិញយន្តហោះប្រភេទ 737 MAX ចំនួន ១០ គ្រឿង ជាមួយនឹងជម្រើសក្នុងការទិញបន្ថែមចំនួន ១០ គ្រឿងទៀត ពីក្រុមហ៊ុន Boeing។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក។
កម្ពុជា-ឥណ្ឌា ជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុង Bengaluru
ក្រសួងទេសចរណ៍កម្ពុជា និងស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុង Bengaluru នៃសាធារណរដ្ឋឥណ្ឌាសហការរួមគ្នាជំរុញទេសចរណ៍កម្ពុជា និងឥណ្ឌាជាមួយការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុង Bengaluru (Bangalore)។
រដ្ឋាភិបាលកូរ៉េ ផ្តល់ឥណទានសម្បទាន ២ ពាន់លានដុល្លារ ចំពោះកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
រដ្ឋាភិបាលកូរ៉េ បានផ្តល់ឥណទានសម្បទានប្រមាណ ២ ពាន់លានដុល្លារ ចំពោះកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ខណៈកម្ពុជា និងកូរ៉េ នឹងបន្តបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ បើទោះបីជាបច្ចុប្បន្ន ប្រទេសទាំងពីរ មានកិច្ចសហការច្រើនវិស័យហើយក្តី។
គម្រោងចំនួន ៣៥ តម្លៃ ១៥៦ លានដុល្លារនៅខេត្តព្រះសីហនុ ស្នើសុំការលើកទឹកចិត្តពីរដ្ឋាភិបាល
ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ពិនិត្យលើការស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារអាម៉េរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ។
CDC លើកទឹកចិត្តឱ្យវិនិយោគិន បង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្តោតលើកន្សោមឧស្សាហកម្ម
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បន្តលើកទឹកចិត្តឱ្យ ក្រុមហ៊ុន IDECGROUP ASIA បង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយផ្តោតលើកន្សោមឧស្សាហកម្មជាក់លាក់ ដែលអាចរៀបចំហេដ្ឋារចនាសម្ព័ន្ធដោយប្រើប្រាស់នូវជំនាញក្នុងការសាងសង់របស់ក្រុមហ៊ុនស្រាប់ ព្រមទាំងអាចផ្តល់សេវាសាងសង់រោងចក្រជូនដល់អតិថិជនដែលបណ្តាក់ទុនវិនិយោគក្នុងតំបន់របស់ខ្លួន។












