ទិន្នន័យនៃការលក់ទង់ជាតិនៃប្រទេសកាណាដា មានកំណើនទ្វេដងបើធៀបនឹងឆ្នាំទៅ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump គំរាមទារពន្ធបន្ថែម និងមានបំណងកាត់យកប្រទេសមួយនេះ ធ្វើជារដ្ឋទី៥១របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ ម្ចាស់ក្រុមហ៊ុនផលិតទង់ជាតិកាណាដា Flags Unlimited លោក Matt Skipp បានអះអាងថា មុនថ្ងៃទិវាទង់ជាតិ ដែលតែងប្រារព្ធធ្វើនៅថ្ងៃទី១៥ ខែកុម្ភៈ ប្រជាជនកាណាដា បានបញ្ជាទិញទង់ជាតិរាប់ម៉ឺនសន្លឹក ដើម្បីបង្ហាញពីភក្ដីភាព និងសាមគ្គីភាពរបស់ជនជាតិកាណាដា ក៏ដូចជាបង្ហាញឲ្យលោក Trump ឃើញថា ជនជាតិកាណាដា មិនខ្លាចការគំរាមកំហែងរបស់លោកឡើយ។ បន្ថែមពីនោះ ជនជាតិកាណាដារាប់ពាន់នាក់ ក៏បានលុបចោលដំណើរកម្សាន្តរបស់ពួកគេ ទៅកាន់សហរដ្ឋអាមេរិក និងបានធ្វើពហិការមិនទទួលទានគ្រឿងស្រវឹង និងទិញផលិតផលរបស់អាមេរិកលើទីផ្សារកាណាដាថែមទៀត បើទោះជាលោក Donald Trump ពន្យារពេលទារពន្ធបន្ថែមលើទំនិញនាំចូលពីកាណាដា ២៥% រយៈពេលមួយខែក្ដី។ គួររំលឹកបន្តិចថា ប្រធានាធិបតីអាមេរិក Donald Trump បានគំរាមទារពន្ធបន្ថែមលើទំនិញនាំចូលពីប្រទេសកាណាដា ២៥% ដោយគ្រោងអនុវត្តវិធានការមួយនេះ ចាប់ពីខែក្រោយទៅ ខណៈថ្មីៗនេះលោកបានប្រកាសថា នឹងតំឡើងពន្ធនាំចូលរថយន្តពីប្រទេសមួយនេះ ចន្លោះពី ៥០ ទៅ ១០០%...
Trump ពន្យារពេលទារពន្ធបន្ថែមពីម៉ិកស៊ិក និងកាណាដារយៈពេល ៣០ថ្ងៃ
Trump ពន្យារពេលទារពន្ធបន្ថែមពីម៉ិកស៊ិក និងកាណាដារយៈពេល ៣០ថ្ងៃ
by Vin Chang
February 2, 2025February 2, 2025សេដ្ឋកិច្ច
ចិន កាណាដា និងម៉ិកស៊ិក ត្រៀមចេញវិធានការសងសឹកចំពោះពន្ធថ្មីរបស់លោក Trump
ប្រទេសកាណាដា ម៉ិកស៊ិក និងចិន បានប្តេជ្ញាឆ្លើយតបទៅនឹងការដកពន្ធថ្មីចំពោះការនាំចេញរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក
ប្រធានាធិបតីអាមេរិកបញ្ជាក់ជាថ្មីថា គ្មានអ្វីអាចរារាំងការតំឡើងពន្ធគយលើកាណាដា និងម៉ិកស៊ិកបានឡើយ
ប្រធានាធិបតីអាមេរិកបញ្ជាក់ជាថ្មីថា គ្មានអ្វីអាចរារាំងការតំឡើងពន្ធគយលើកាណាដា និងម៉ិកស៊ិកបានឡើយ
by ទីន Tin
January 21, 2025January 21, 2025សេដ្ឋកិច្ច
ប្រធានាធិបតីអាមេរិកនឹងចាប់ផ្ដើមតំឡើងពន្ធទំនិញកាណាដា និងម៉ិកស៊ិក ២៥% ពីដើមខែក្រោយ
ប្រធានាធិបតីអាមេរិកនឹងចាប់ផ្ដើមតំឡើងពន្ធទំនិញកាណាដា និងម៉ិកស៊ិក ២៥% ពីដើមខែក្រោយ
Trump ថាបើកាណាដាចង់រួចខ្លួនពីរឿងបង់ពន្ធ ត្រូវកាត់ដីចូលជារដ្ឋទី៥១ របស់អាមេរិក
Trump ថាបើកាណាដាចង់រួចខ្លួនពីរឿងបង់ពន្ធ ត្រូវកាត់ដីចូលជារដ្ឋទី៥១ របស់អាមេរិក
នាយករដ្ឋមន្ត្រីកាណាដា រងការដាក់សម្ពាធបង្ខំឲ្យចុះចេញពីតំណែង
នាយករដ្ឋមន្ត្រីកាណាដា រងការដាក់សម្ពាធបង្ខំឲ្យចុះចេញពីតំណែង
កាណាដាគំរាមផ្ដាច់អគ្គិសនីនៅអាមេរិក បើសិន Trump ហ៊ានតំឡើងពន្ធលើសលុប
កាណាដាគំរាមផ្ដាច់អគ្គិសនីនៅអាមេរិក បើសិន Trump ហ៊ានតំឡើងពន្ធលើសលុប
ធនាគារធំបំផុតទី២នៅកាណាដា ប្រឈមមុខជាមួយការផាកពិន័យ ៣ពាន់លានដុល្លារ
ធនាគារធំបំផុតទី២នៅកាណាដា ប្រឈមមុខជាមួយការផាកពិន័យ ៣ពាន់លានដុល្លារ











