លោកស្រី តែ សុវណ្ណី ភរិយាលោកអ្នកឧកញ៉ា លាង ឃុន ជាស្រ្តីអ្នកជំនួញបែបសាមញ្ញៗ និងមានភាពឈ្លាសវៃ តែមានភាពស្រស់ស្អាត ថ្លៃថ្នូរពីខាងក្នុងមកតែម្ដង។ ថ្មីៗនេះនៅក្នុងកម្មវិធីសិរីមង្គលរបស់លោក គួរ ម៉េងហួរ នាយកផ្នែកអភិវឌ្ឍអាជីវកម្មនៃ ប៉េង ហួត គ្រុប លោកស្រី វណ្ណី មានតួនាទីអ្នកដឹកដៃកូនក្រមុំ។

តួនាទីដឹកដៃកូនក្រមុំ ពិតជាសមរម្យសម្រាប់ស្ត្រីអភិជន តែ សុវណ្ណី ពិសេសក្នុងឈុតប្រពៃណីខ្មែរពណ៌បៃតង។ អគ្គនាយិកាពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានគ្រងឈុតពណ៌បៃតង ព្រមជាមួយគ្រឿងអលង្ការដូចគ្នានឹងឈុត។
មិនតែប៉ុណ្ណោះលោកស្រី តែ សុវណ្ណី បានកាន់កាបូបដៃ Louis Vuitton Rose Des Vents Mini ព្រមទាំងស្បែកជើង Manolo Blahnik Floral Print Embroidered Accent Pumps សមនឹងស្វាមីគឺលោកអ្នកឧកញ៉ា លាង ឃុន។
ក្រៅពីឈុតពណ៌បៃតងហើយនោះ លោកស្រី តែ សុវណ្ណី ក៏ស្រស់ស្សអាតក្នុងឈុតពណ៌មាស នាថ្ងៃចូលរោងដំបូងផងដែរ៕












អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia និង One Memory




