ស្វាយចន្ទីកម្ពុជា គឺជាផលិតផលកសិឧស្សាហកម្មដ៏មានសក្តានុពលខ្ពស់ដែលរាជរដ្ឋាភិបាល និងសមាគមពាក់ព័ន្ធបាននឹងកំពុងជំរុញឲ្យក្លាយជា “អធិរាជស្វាយចន្ទី” លើឆាកអន្តរជាតិ។

គួរឲ្យមោទនភាពថ្មីមួយទៀត ថ្មីៗនេះកម្ពុជាបានធ្វើការនាំចេញគ្រាប់ស្វាយចន្ទី ទៅចក្រភពអង់គ្លេស ដែលនេះបង្ហាញពីសក្ដានុពលវិស័យកសិ-ឧស្សាហកម្មកែច្នៃខ្មែរ កាន់តែល្អ និងត្រូវបានអន្តរជាតិទទួលស្គាល់ជាបន្តបន្ទាប់។
ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបង្ហោះពីសមិទ្ធផលដ៏គួរឲ្យមោទនភាពមួយសម្រាប់ភាពជាដៃគូពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស។ ការដឹកជញ្ជូនគ្រាប់ស្វាយចន្ទីកម្ពុជារបស់ក្រុមហ៊ុន HCST ទៅកាន់ចក្រភពអង់គ្លេសសម្រាប់ឆ្នាំនេះ បានចាប់ផ្ដើមហើយ។ តាមរយៈកម្មវិធី UKEF របស់ HCST បានចូលទៅកាន់ទីផ្សារចក្រភពអង់គ្លេសដោយជោគជ័យ ដែលបង្ហាញពីគុណភាព និង សក្ដានុពលនៃវិស័យកសិ-ឧស្សាហកម្មកែច្នៃរបស់កម្ពុជា។
ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានអបអរសាទរដល់ក្រុមការងារ HCST និងបានបន្ថែមទៀតថា “យើងទន្ទឹងរង់ចាំឃើញផលិតផលកម្ពុជាកាន់តែច្រើនមានវត្តមាននៅលើធ្នើក្នុងហាងជាច្រើននៅចក្រភពអង់គ្លេស“៕







អត្ថបទ៖ ឆដា, រូបភាព៖ British Embassy in Cambodia




