ប្រទេសកម្ពុជាបានរកចំណូលប្រមាណ ១,៤៤ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ប្រមាណ ៨៣ ម៉ឺនតោន ក្នុងរយៈពេល ៤ ខែ នាឆ្នាំ ២០២៦ នេះ។

ការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា នៅ ៥ ខែដំបូងនាឆ្នាំ ២០២៦ បានបង្ហាញពីភាពរឹងមាំ ដោយកើនឡើង ២៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៥ កន្លងទៅ។
បើទោះបីមានផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុក៏ដោយ នេះបើយោងតាមទិន្នន័យនាំចេញក្រៅផ្លូវការ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅសរុប ៨៣១ ១៧៩ តោន ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦ ដោយបង្កើតចំណូលបានប្រមាណ ១,៤៤ ពាន់លានដុល្លារ។
ចំនួនខាងលើកើនឡើង ២៤.១៧% ធៀបនឹងឆ្នាំ ២០២៥ ដែលបានបង្ហាញពីកិច្ចសហការល្អរវាងរដ្ឋាភិបាល សមាគមឧស្សាហកម្ម និងកសិករ។ កំណើននេះ បានជួយបង្កើនចំណូលជាតិលើកកម្ពស់ជីវភាពរបស់កសិករកាន់តែប្រសើរឡើង ព្រមទាំងទាក់ទាញវិនិយោគ និងពង្រឹងសក្តានុពលវិស័យចន្ទីកម្ពុជាឲ្យមានភាពរឹងមាំបន្ថែម៕



អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត



