ឱកាសនៃពិធីសម្ពោធជាផ្លូវការ ក្រុមហ៊ុនផលិត និងលក់គ្រឿងអលង្ការ “ជាងបាក់វណ្ណ ហុង” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃ ៨-៩-១០ ខែឧសភា ឆ្នាំ ២០២៦ លោកស្រី អ៊ឹមផាន វណ្ណឌី បានបង្ហាញខ្លួនជាមួយឈុតសម្លៀកបំពាក់ជាច្រើន សុទ្ធសឹងតែមានពណ៌បៃតងទាំងអស់។


កម្មវិធីប៉ុន្មានថ្ងៃដែលលោកស្រី វណ្ណឌី បានរៀបចំកន្លងមកឃើញថា អគ្គនាយិកាក្រុមហ៊ុនផលិត និងលក់គ្រឿងអលង្ការ CBVH បានផ្លាស់ប្ដូរសម្លៀកបំពាក់ទាំងច្នៃឡើងដោយហាងក្នុងស្រុក និងប្រេនបរទេស។
អ្វីដែលអាចកត់សម្គាល់បាន គឺគ្រប់ឈុតទាំងអស់របស់លោកស្រី វណ្ណឌី តែងតែប្រើប្រាស់ពណ៌បៃតង មិនថាឈុតប្រពៃណីខ្មែរ និងប្រេនយីហោល្បីៗ គឺប្រើពណ៌ដូចគ្នា ដែលជាពណ៌តំណាងឲ្យហាងជាង បាក់ វណ្ណហុង តែម្ដង។


ក្នុងនោះមានទាំងឈុតដែលជាប្រេន Dolce & Gabbana Multicolor Leaf Print Embellished Trenchcoat Jacket, Dolce & Gabbana Green Metallic Jacquard ព្រមទាំងឈុត Dolce & Gabbana ដទៃទៀត និងរ៉ូបហូលផាមួងខ្មែរ។ មិនតែប៉ុណ្ណោះគ្រឿងអលង្ការ ស្បែកជើងក៏លោកស្រី អ៊ីមផាន វណ្ណឌី ប្រើប្រាស់ពណ៌បៃតងដូចគ្នា។
សូម្បីតែភ្ញៀវកិត្តិយសក្នុងកម្មវិធីសម្ពោធក៏ភាគច្រើនគ្រងឈុតដែលមានពណ៌បៃតងដូចគ្នាដែរ មិនថាបុរស ឬឡើយឡើយ ដែលនេះជាការផ្ដល់កំណត់សម្គាល់ថាជាការចូលរួមកម្មវិធីសម្ពោធហាងជាង បាក់ វណ្ណហុង៕















អត្ថបទ៖ ឆដា, រូបភាព៖ One Memory



