មង្គលការគ្រួសារអ្នករាជការ ២ មានការចូលរួមពីសំណាក់​ថ្នាក់ដឹកនាំជាន់ខ្ពស់ ឥស្សរជន និងអ្នកជំនួញ

មង្គលការ​រយៈពេល ២ ថ្ងៃ​នៃ​គ្រួសារ​មន្ត្រី​រាជការ ២ រូប នោះ​គឺ​កូន​ប្រុស​លោក ម៉ឹង មករា រដ្ឋលេខាធិការ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី និង​ស្រី ជា ជុតិម៉ា ដោយ​កូន​កំលោះ​នាម ផន សុផានិត និង​កូន​ក្រមុំ ជា អាំងជូឡា ត្រូវជាកូនស្រី លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​លោកស្រី សុខ លី។

តាមដានជាមួយយើង៖ Million Times

កម្មវិធី​មង្គលការ​កូន​ស្រី រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​កូន​ប្រុស រដ្ឋលេខាធិការ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី បាន​រៀបចំ​រយៈពេល ២​ថ្ងៃ តាំងពី​ថ្ងៃ ១០ និង​ថ្ងៃ ១១ ខែ​ឧសភា ឆ្នាំ ២០២៦ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ពី​ឥស្សរជន ថ្នាក់​ដឹកនាំ អ្នក​ឧកញ៉ា​ៗ ព្រម​ទាំង​ច្រើន​រូប។

វត្តមាន​ថ្នាក់​ដឹកនាំ​សំខាន់​ៗ​ ដូចជា​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ, សម្ដេច​ក្រឡា​ហោម ស ខេង សម្ដេច​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន,សម្ដេច​បវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា, ឧបនាយករដ្ឋមន្ត្រី ស សុខា, ឧបនាយករដ្ឋមន្ត្រី នេត សាវឿន លោក​អ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ម៉េង ឧកញ៉ា លី ឆេង ព្រម​ទាំង​ឯកឧត្តម លោក​ជំទាវ អ្នកមុខអ្នកការ និង​ភ្ញៀវកិត្តិយស​ជាច្រើន​រូប​ទៀត។

សម្រាប់​មង្គលការ​ដ៏​អស្ចារ្យ​នៃ​ត្រកូល​មន្រ្តី​រាជការ​ទាំង ២ បាន​រៀបចំ​ឡើង​យ៉ាង​អធិកអធម​នៅ​មជ្ឈមណ្ឌល OCIC ដែល​បាន​រៀបចំ​តុបតែង​ពណ៌​មាស​យ៉ាង​ភ្លឺចិញ្ចាច ស័ក្ដិសម​ឋានៈ តួនាទី​នៃ​វង្សត្រកូល​របស់​កូន​កំលោះ​កូន​ក្រមុំ៕

អត្ថបទ៖ឆដា, រូបភាព៖ The ring wedding cambodia