លោកស្រី សុភា បុត្រឈរ ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា»

លោកស្រី សុភា បុត្រឈរ ដែល​ជា​សប្បុរសជន​ខ្មែរ​​រស់នៅ​ក្រៅ​ប្រទេស ដែល​តែងតែ​ឈឺឆ្អាល​នឹង​សុខទុក្ខ​ប្រជាជន​ខ្មែរ ហើយ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ដល់​ជន​ក្រីក្រ និង​ជន​រងគ្រោះ​ដោយសារ​សង្គ្រាម​កាល​ពី​ឆ្នាំ​មុន ត្រូវ​បាន​ ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់​ផ្តល់​គោរមងារ​ជា «ឧកញ៉ា»។

តាមដានជាមួយយើង៖ Million Times

ណូ សុភា ត្រូវបាន​ព្រះករុណា ព្រះបាទ សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះ​រាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា«ឧកញ៉ា»។ យោង​តាម​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

មហាជន​ពិតជា​ពេញ​ចិត្ត និង​អបអរ​ដល់លោកស្រី សុភា បុត្រឈរ និងសា្វមី ព្រមទាំងគ្រួសារ ជួបតែ​សុភមង្គល វិបុលសុខ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ៕

អត្ថបទ៖ ឆដា, រូបភាព៖ Sophea MD