លោកស្រី លាង ធារ៉ា សម្រស់មិនប្រែក្នុងឈុតពណ៌ផ្កាឈូក

ថ្មី​ៗ​នេះ​មង្គលការ​ថៅកែ​អនឡាញ​ដ៏​ល្បី ឡុង ម៉ានិច ដែល​បាន​រៀបចំ​យ៉ាង​អធិកអធម និង​អញ្ជើញ​អស់​នូវ​បុគ្គល​ល្បី​ៗ​លើ​វិថី skincare។ ក្នុង​នោះ ក៏​មាន​វត្តមាន​លោកស្រី លាង ធារ៉ា ដែល​ជា​ថៅកែ​ហាង​គ្រឿង​អលង្ការ និង​ផលិតផល​ថែរក្សា​សម្រស់​ចូលរួម​កម្មវិធី​សិរីមង្គល​នោះ​ដែរ។

តាមដានជាមួយយើង៖ Million Times

អ្នកម្ដាយ​កូន ៣ លោកស្រី ធារ៉ា មិន​ដែល​រំលង​រោង​ណា ដែល​មិន​រៀបចំ​ខ្លួន​យ៉ាង​ល្អ​ស្អាត​ឥត​ខ្ចោះ​នោះ​ឡើយ។ ដោយ​ពេល​បង្ហាញ​វត្តមាន​នៅ​កម្មវិធី​ណា​មួយ​ហើយ មិន​ថា​សម្លៀកបំពាក់ សក់ ការ​ផាត់​មុខ​ឡើយ គឺ​ថា​តែងតែ​លេចធ្លោ សម​រូប​សម​រាង​តូច​ស្រឡូន។

សម្លៀកបំពាក់​យ៉ាង​ប្រណីត​ទាំង​ឈុត​បុរាណ និង​សម័យ លោកស្រី លាង ធារ៉ា បាន​បង្ហាញ​ខ្លួន​យ៉ាង​ច្បាស់​ជាមួយ​កាបូប​ប្រេន Christian Dior តម្លៃ​រាប់​ពាន់​ដុល្លារ។ សម្រាប់​កាបូប Dior Miss Caro Top Handle Pouch តម្លៃ ២ ៣៩០ ដុល្លារ របស់​ភរិយា​ឧកញ៉ា ឌី ជោត ស៊ី​គ្នា​គ្រប់​យ៉ាង​ជាមួយ​អ្នក​ជំនួញ​ស្រី​រូប​នោះ។

ដ្បិត​ថា​ជា​ថៅកែ​ស្រី​នៃ​ហាង​គ្រឿង​អលង្ការ ប៉ុន្តែ​លោកស្រី លាង ធារ៉ា មិន​បាន​តុបតែង​ខ្លួន​ជាមួយ​គ្រឿង​ពេជ្រ​ស្អេកស្កះ​ឡើយ ដោយ​មាន​តែ​ខ្សែក​ត្បូង ចិញ្ចៀន និង​នាឡិកា​ពស់​ប្រេន Bulgari ដ៨​ទាន់​សម័យ៕

អត្ថបទ៖ ឆដា, រូបភាព៖ T&L Jewelry