ស្អាត​ណាស់ ទិដ្ឋភាព​ពេល​រាត្រី​នៃ​មង្គល​ការ​កូនស្រី​ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍

កម្មវិធី​មង្គលការ​កូន​ស្រី រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​កូន​ប្រុស រដ្ឋលេខា​ធិការ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី បាន​រៀបចំ​រយៈពេល ២​ថ្ងៃ តាំងពី​ថ្ងៃ ១០ និង​ថ្ងៃ ១១ ខែ​ឧសភា ឆ្នាំ ២០២៦ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ពី​ឥស្សរជន ថ្នាក់​ដឹកនាំ អ្នក​ឧកញ៉ា​ៗ ព្រម​ទាំង​ច្រើន​រូប។

តាមដានជាមួយយើង៖ Million Times

មង្គលការ​រយៈពេល ២ ថ្ងៃ​នៃ​គ្រួសារ​មន្ត្រី​រាជការ ២ រូប នោះ​គឺ​កូន​ប្រុស​ឯកឧត្តម​ ម៉ឹង មករា រដ្ឋលេខាធិការ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី និង​ស្រី ជា ជុតិម៉ា ដោយ​កូន​កំលោះ​នាម ផន សុផានិត និង​កូន​ក្រមុំ ជា អាំងជូឡា ត្រូវជាកូនស្រី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នាគមន៍ និង​លោកស្រី សុខ លី។ ​ពិធី​មង្គល​នេះ​ដែរ ​មាន​ការ​ចូល​រួម​ពី​ភ្ញៀវ​គ្រប់​ជាន់​ថ្នាក់ ​ហើយ​ទិដ្ឋភាព​នា​ពេល​រាត្រី​វិញ រឹត​តែ​ពិសេស​និង​ស្រស់​ស្អាត​មែនទែន។ ​

អត្ថបទ៖ឆដា, រូបភាព៖ The ring wedding cambodia