មិនសូវចូលចិត្តរបស់ប្រេន តែបើកាបូបដៃនីមួយៗរបស់សេដ្ឋិនី ទ្រី ដាណា តម្លៃមិនធម្មតាឡើយ!

ម្ចាស់​ផលិតផល​ថែរក្សា​សម្រស់ NNP សេដ្ឋិនី ទ្រី ដាណា ជា​អ្នក​ជំនួញ​ជោគជ័យ​ជាង ១០ ឆ្នាំ​មក​ហើយ នៅ​លើ​វិថី​អនឡាញ។ អគ្គ​នាយិកា​ក្រុមហ៊ុន ដាណា ទ្រី ខេម​បូឌា ត្រេនឌីង ខូអិលធីឌី ជា​​អ្នក​ជំនួញ​ស្ត្រី​ដែល​មិន​សូវ​ប្រើប្រាស់​របស់​ប្រេន​ៗ​ឡើយ ដោយ​លោកស្រី​ធ្លាប់​បាន​លើកឡើង​ថា មិន​ថា​សម្លៀកបំពាក់ កាបូប ស្បែកជើង​ឲ្យ​តែ​ស្អាត និង​សម​រម្យ គឺ​ប្រើ​ទាំងអស់។

តាមដានជាមួយយើង៖ Million Times

បើ​ទោះ​ជា​មិន​សូវ​និយម​ប្រើ​របស់​ប្រេន​ពី​ក្បាល​ដល់​ចុងជើង​យ៉ាង​ណា ក៏​សេដ្ឋិនី ទ្រី ដាណា នៅតែ​មាន​របស់​អស់​នោះ​ប្រើ ចៀស​មិន​ផុត​ឡើយ។ ព្រោះ​តាម​ឋានៈ មុខមាត់​តួនាទី​ក្នុង​សង្គម ត្រូវ​ប្រើ​ក្នុង​កាលៈទេសៈ​ណា​មួយ​ជាក់​ជា​មិន​ខាន។

លើ​បណ្ដាញ​សង្គម លោកស្រី​សម្រាប់​សម្លៀកបំពាក់ អគ្គ​នាយិកា​ក្រុមហ៊ុន ដាណា ទ្រី ចូលចិត្ត​បែប​ប្រពៃណី​ខ្មែរ។ តែ​បើ​បើ​ចូល​រួម​កម្មវិធី​ផ្សេង​ៗ រ៉ូប​ប្រេន​ៗ កាបូប ស្បែកជើង វិញ​ក៏​សុទ្ធតែ​ជា​ម៉ាក​យីហោ​ល្បី​ៗ និង​មាន​តម្លៃ​ខ្ពស់​ផងដែរ។

ជាក់​ស្ដែង​កាល​ថ្ងៃ​មង្គលការ​របស់​អ្នក​ជំនួញ ឡុង ម៉ានិច លោកស្រី ទ្រី ដាណា ដែល​មាន​ក្រុមហ៊ុន​ជាច្រើន​ក្នុង​ដៃ បាន​កាន់​កាបូប Prada តម្លៃ​ជិត ៣ ពាន់​ដុល្លារ។ មិនមែន​មានតែ​ប្រេន Mini Lady Dior Bag Metallic Lambskin and Rose des Vents Satin Embroidered with Beads តម្លៃ​ជាង ៨ ៧២០ ដុល្លារ​ដែរ។

មិន​តែ​ប៉ុណ្ណោះ​កាបូប Prada Galleria satin micro-bag with decorations ដ៏​កម្រ​តម្លៃជាង ៥ ២០០ ដុល្លារ ក៏​ម្ចាស់ហាងលក់​មាស​ ទ្រី ដាណា មាន​កាន់ដែរ។ ចំណែក​គ្រឿង​អលង្ការ​វិញ​មិន​បាច់​និយាយ​ទេ ដោយសារ​លោកស្រី​ជា​ម្ចាស់​ហាង​មាស​ពេជ្រ​ស្រាប់ ដូចនេះ​ហើយ​ឈុត​ពេជ្រ​ជ្រែក​ខ្លួន៕

អត្ថបទ៖ ឆដា, រូបភាព៖ Dana Try