អ្នកនាង ផន សុផានីសា ដែលជាចៅស្រីលោក ជា សុផារ៉ា និងត្រូវជាកូនប្រសាស្រីរបស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ព្រមទាំងស្វាមីបានបណ្ដើរគ្នាត្រសងចូលរួមថ្ងៃមង្គលការបងប្រុសបង្កើត កាលពីម្សិលមិញនេះ។

កូនប្រសាស្រីរបស់អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ គីម ចាន់ណា បានរៀបចំខ្លួនបែបធម្មជាតិៗ តែស្រស់ស្អាតគ្មានទាស់មិនថាសម្លៀកបំពាក់បុរាណ និងរ៉ូបរាត្រីសម័យថ្មី។
ក្នុងនោះអ្នកនាងបានគ្រងឈុតបែបប្រពៃណីខ្មែរ សំពត់ផាមួងបត់ អាវប៉ាក់ ពណ៌បែបស្រទន់ៗជាច្រើនឈុត អមដោយកាបូបប្រេនLouis Vuitton Capucines Mini តម្លៃ ៦ ៨៩៩ ដុល្លារ និងស្បែកជើង Dior White Lace J’Adior Slingback Pumps តម្លៃ ជាង ១ ២០០ ដុល្លារ។ ក្រៅពីកាបូប Louis Vuitton Capucines Mini ចៅស្រីលោក ជា សុផារ៉ា រូបនោះបានកាន់កាបូប Dior មួយទៀត តម្លៃជាង ៤ ៤០០ ដុល្លារ។


សម្រស់បែបស្រគត់ស្រគំរបស់កូនស្រីលោក ម៉ឹង មករា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី មិនថាក្នុងសម្លៀកបំពាក់ណាឡើយ គឺគ្មានទាស់តែម្ដង។ ចំណែកការរៀបចំគ្រឿងអលង្ការ ក៏ស័ក្តិសមជាមួយឈុតទាំងអស់ដូចគ្នាផងដែរ។
ងាកចូលមកដល់ពេលរាត្រី អ្នកនាង នីសា ក៏បានគ្រងឈុតប្រេន Saiid Kobeisy ដែលមានតម្លៃជាង ៤ ៤៥០ ដុល្លារដ៏សិចស៊ីខាងខ្នង បញ្ចេញសម្រស់អមដោយការទម្លាក់សក់មូលរួញភ្លីធំ៕





អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia



