Fashion លោកស្រី គឹម ចាន់ណា នាថ្ងៃមង្គលការកូន​ប្រុសដន្លង ស្អាតទាំងឈុតបុរាណ និងសម័យ

នា​ថ្ងៃ​មង្គលការ​កូន​ប្រុស​លោក ម៉ឹង មករា រដ្ឋលេខាធិការ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី និង​លោកស្រី ជា ជុតិម៉ា កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក៏​មាន​វត្តមាន​អ្នក​ឧកញ៉ា លាង ម៉េង និង​ភរិយា គឺ​លោកស្រី គឹម ចាន់ណា ​ចូលរួម​ជា​ចាស់​ទុំ ក្នុង​នាម​ជា​អ្នក​ដន្លងដែរ។

តាមដានជាមួយយើង៖ Million Times

រយៈពេល ២ ថ្ងៃ​នៃ​កម្មវិធី​អាពាហ៍ពិពាហ៍​កូន​ប្រុស​ដន្លង​នោះ លោកស្រី គឹម ចាន់ណា បាន​គ្រង​ឈុត​សម្លៀកបំពាក់​បុរាណ​ដែល​ជា​ប្រពៃណី​ខ្មែរ​ជាច្រើន ដោយ​ផ្លាស់ប្ដូរ​ទៅ​តាម​ពិធី​នីមួយ​ៗ​។ សម្រាប់​ពេល​រាត្រី ភរិយា​អ្នក​ឧកញ៉ា លាង ម៉េង បាន​ជ្រើសរើស​រ៉ូប​បែប​សម័យ​វិញ​ម្ដង។

បើ​និយាយ​ពី​ការ​ជ្រើសរើស​ឈុត​របស់ លោកស្រី គឹម ចាន់ណា គឺ​ថា​បែប fashion ពិត​ៗ​តែម្ដង ដោយ​សម្លៀកបំពាក់​ស៊ី​គ្នា​នឹង​គ្រឿងអលង្ការ និង​រូបរាង​ខ្លួន​តែម្ដង។ ដោយ​រ៉ូប​នា​រាត្រី​នោះ គឺជា​ប្រេន Saiid Kobeisy គឺជាម៉ាកសម្លៀកបំពាក់ប្រណីតដែលមានដើមកំណើតមកពីប្រទេសលីបង់។

រ៉ូប​វែង​ពណ៌​ទឹក​មាស​របស់ Saiid Kobeisy របស់​លោកស្រី មាន​តម្លៃ ៤ ០៥២ ដុល្លារ និង​បន្ថែម​ដោយ​គ្រឿង​អលង្ការ bulgari ដ៏​ប្រណីត ស័ក្ដិសម​នឹង​ឋានៈ មុខមាត់​ក្នុង​សង្គម។ លោកស្រី​បាន​ផាត់មុខ​បែប​ធម្មជាតិ តែ​មើល​ទៅ​ស្អាត មិន​សាំញ៉ាំ ទាក់​ភ្នែក។

គួរ​បញ្ជាក់​ផងដែរ​ថា លោកស្រី គឹម ចាន់ណា បើ​ទោះ​ជា​មាន​កូន​ប្រសា​ស្រី​ហើយ​យ៉ាង​ណា ក៏​សម្រស់ និង​រូបរាង​នៅតែ​ស្អាត​មិន​ចាញ់​ក្មេង​ឡើយ៕

អត្ថបទ៖ ឆដា, រូបភាព៖ channakim99 និង The Ring