លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គ្រងឈុត Jenny Packham មើលទៅស្រគត់ស្រគំ

នា​ថ្ងៃ​មង្គលការ​ដ៏​ធំ​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ​អ្នក​ឧកញ៉ា គិត ម៉េង បាន​បណ្ដើរ​គ្នា​ជាមួយ​ភរិយា​បណ្ដូល​ចិត្ត​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ចូលរួម​ឲ្យ​ពរជ័យ​សិរី​សួស្ដី​ជយមង្គល​ដល់​គូ​ស្នេហ៍​ថ្មីថ្មោង ដែល​បាន​ដឹកដៃ​គ្នា​ចូល​រោង​ជ័យ។

តាមដានជាមួយយើង៖ Million Times

បើ​និយាយ​ពី​ការ​រៀបចំ​ខ្លួន​នា​ថ្ងៃ​ចូលរួម​មង្គលការ​នោះ​ អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ម៉ៅ ចំណាន បាន​ជ្រើសរើស​ឈុត​បែប​ស្រគត់ស្រគំ​ទាំង​ពី​ព្រឹក​នៃ​កម្មវិធី រហូត​ដល់​ពេល​រាត្រី។

កម្មវិធី​ជប់លៀង​ទទួល​ទាន​អាហារ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​ស្លៀក​រ៉ូប​របស់​ប្រន Jenny Packhamពណ៌​ត្នោត ដោយ​មាន​ឌិន​អង្កាំ​ប្រដេញ​គ្នា ចាំង​ភ្នែក​តែម្ដង។ សម្រាប់​ឈុត Jenny Packhamពណ៌​ត្នោត​នេះ​មាន​តម្លៃ ៤ ៥០០ ដុល្លារ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សេដ្ឋិនី​រូប​នេះ​កន្លង​មក​បាន​ជ្រើសរើស​ប្រេន Jenny Packham ជាច្រើន​ឈុត​សម្រាប់​តុបតែង​ខ្លួន ចូលរួម​កម្មវិធី​ធំ​ៗ​ផ្សេង​ៗ​គ្នា៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណិត