យុវតី យឹម លីនដា ដែលជាកូនស្រីនៃត្រកូលអភិជនមួយរូបក្នុងស្រុកខ្មែរ តែងតែជាទីចាប់អារម្មណ៍ពេលបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗ ព្រោះតែរូបសម្រស់ និងការតុបតែងខ្លួនគឺថាស្អាតគ្មានកន្លែងទាស់។


ថ្មីៗនេះដែរ លីនដា បានចូលរួមក្នុងកម្មវិធីមង្គលការមន្ត្រីរាជការធំ ២ ដែលជាដន្លងនឹងគ្នា ព្រមទាំងមានការចូលរួមឲ្យពរជ័យសិរីមង្គលដល់គូស្នេហ៍ថ្មី ពីសំណាក់ភ្ញៀវជាថ្នាក់ដឹកនាំ អ្នកជំនួញធំៗ ព្រមទាំងកូនចៅអ្នកបន្តវេនជំនាន់ក្រោយនៃត្រកូលអភិជនជាច្រើនរូប។
ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរសំពត់បត់ច្នៃពីផាមួងខ្មែរ និងអាវប៉ាក់ពណ៌បៃតង ពិតជាស្រស់សមនឹងរាងខ្ពស់ស្រឡះ និងស្រឡូនស្អាត។ ដោយបន្ថែមជាមួយគ្រឿងអលង្ការប្រេន កាបូប ស្បែកជើងម៉ាកល្បី។
សម្រាប់កាបូបប្រេនដ៏ស្រស់ស្អាតមួយនោះមានឈ្មោះថា Chanel Tea Box Minaudière មានតម្លៃប្រមាណ ២១ ០០០ ដុល្លារ។ គួរបញ្ជាក់ថា ជាចៅស្រីលោក ជា សុផារ៉ា រូបនេះជាមានរូបសម្រស់ស្រស់ស្អាតខ្លាំង ហើយកាលពីឆ្នាំមុន លីនដា និងគ្រួសារ បានចូលរួមកម្មវិធីដ៏ធំប្រចាំឆ្នាំរបស់ Brand Bvlgari ដែលធ្វើឡើងនៅសៀមរាប យុវតីខ្មែររូបនេះទទួលបានការចាប់អារម្មណ៍ជាសកល។





គួរបញ្ជាក់ថា យឹម លីនដា ជាកូនស្រីពៅលោក យឹម លាង ឧត្ដមសេនីយ៍ឯក ដែលជាកូនប្រុស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ យឹម ឆៃលី ហើយម្ដាយមានឈ្មោះ ជា សុផាម៉ាដែន ដែលជាកូនស្រីច្បងលោក ជា សុផារ៉ា៕
អត្ថបទ៖ ឆដា រូបភាព៖ Jing Ly



