ឧកញ៉ា អ៊ាន ស៊ៀវម៊ី ឧបត្ថម្ភ​ថវិកា ៣ លានរៀល ដល់សិស្សជាប់លេខ១ទូទាំង​ប្រទេស ​ផ្នែក​គណិតវិទ្យា

បើ​ទោះ​ជា​ពេល​នេះ​ឧកញ៉ា អ៊ាន ស៊ៀវម៊ី អគ្គ​នាយិកា​ក្រុមហ៊ុន CASTLE E DIAMOND CO.,LTD ដែល​ជា​ក្រុមហ៊ុន​លក់​ផលិតផល​ថែរក្សា​សម្រស់​ដ៏​ល្បី​លើ​វិថី​អនឡាញ កំពុង​នៅ​លើ​ទឹកដី​អូស្ត្រាលី​ក៏​ដោយ ក៏​មិន​ភ្លេច​ការងារ​សប្បុរសធម៌​ដែរ។

តាមដានជាមួយយើង៖ Million Times

ថ្មី​ៗ​នេះ បន្ទាប់​ពី​ឃើញ​សិស្ស​ប្រុស​ម្នាក់​បាន​ខិតខំ​ប្រឹងប្រែង រៀន​សូត្រ​ប្រលង​បាន​ជយលាភី​លេខ ១ ទូទាំង​ប្រទេស​ផ្នែក​គណិតវិទ្យា ​ឧកញ៉ា អ៊ាន ស៊ៀវម៊ី រំភើប​ចិត្ត និង​បាន​ប្រកាស​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​សិស្ស​ប្រុស​ម្នាក់​នៅ​ខាង​ខេត្ត​ព្រៃវែង។

កាន់តែ​ពិសេស​ពេល​ឧកញ៉ា អ៊ាន សៀវម៊ី ដឹង​ថា សិស្ស​ប្រុស​ឈ្មោះ ថន រិនសុភៈ ដែល​ជា​សិស្ស​នៃ​ វិទ្យាល័យ​ព្រៃដើមថ្នឹង មាន​ស្រុក​កំណើត​ដូច​គ្នា​ជាមួយ​ម្ចាស់​ប្រេន​នោះ​តែម្ដង។ “គណៈ​គ្រប់គ្រង លោកគ្រូ-អ្នកគ្រូ នៃ​វិទ្យាល័យ​ព្រៃ​ដើមថ្នឹង និង​ក្នុង​នាម​អាណាព្យាបាល​សិស្ស សូម​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ឧកញ៉ា អ៊ាន សៀវម៊ី ដែល​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៣ លាន​រៀល តាមរយៈ​លោក​ឪពុក​របស់​គាត់ លោក អ៊ាន រឿន ដល់​ប្អូន​ប្រុស ថន រិនសុភៈ ដែល​ជា​សិស្ស​ឆ្នើម​ចំណាត់​ថ្នាក់​លេខ ១ ទូទាំង​ប្រទេស​ផ្នែក​គណិតវិទ្យា“។

ឧកញ៉ា អ៊ាន សៀវម៊ី បើ​ទោះ​ជា​រវល់​ការងារ ឬ​ដំណើរ​កម្សាន្ត​ក្រៅ​ប្រទេស​យ៉ាង​ណា ក៏​មិន​ភ្លេច​ក្នុង​ការងារ​សប្បុរសធម៌ និង​ជួយ​ដល់​អ្នក​ដទៃ​ដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ Ean Sivmey និង​វិទ្យាល័យព្រៃដើមថ្នឹង