កាលពីសប្ដាហ៍មុន មង្គលការដ៏ធំនៅទីក្រុងភ្នំពេញក៏មានវត្តមានលោកស្រី លី សុខឆេង នាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង ចូលរួមផងដែរ។


ដោយកម្មវិធីគ្រួសារអ្នកមុខអ្នកការនោះដែរ លោកស្រី លី សុខឆេង បានចូលរួមតាំងពីកម្មវិធីប្រពៃណី និងជប់លៀងនាពេលរាត្រី ដោយលោកស្រី សុខឆេង បានគ្រងឈុត Yumberry Embellished ដែលជាប្រេន Tarik Ediz។
ឈុតពណ៌ផ្កាឈូកយ៉ាងស្រទន់ Tarik Ediz Yumberry Embellished Gown in Taffeta តម្លៃជាង ១ ៣០០ ដុល្លារសមជាមួយរូបរាងដ៏ស្រស់ស្អាតរបស់ លោកស្រី លី សុខឆេង។ ក្រៅពីឈុតដ៏ស្អាតហើយនោះ នាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល ក៏បានកាន់កាបូបដៃពណ៌ដូចគ្នាជាមួយរ៉ូប។


ក្រៅពីឈុតប្រេនហើយនោះ ក៏មានបន្ថែមដោយគ្រឿងអលង្ការពេជ្រចាំងចែងទាំងខ្សែក ខ្សែដៃ និងចិញ្ចៀន។ សម្រាប់ឈុតបុរាណវិញ លោកស្រី សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង រូបនេះក៏បានរៀបចំខ្លួនយ៉ាងស្រទន់ផងដែរ៕


អត្ថបទ៖ឆដា, រូបភាព៖ Sim Panha



