បើនិយាយពីក្រុមហ៊ុនផលិត លក់គ្រឿងអលង្ការ ជាង បាក់ វណ្ណ ហុង តែងតែនឹកដល់លោកស្រី អ៊ឹមផាន វណ្ណឌី តែក៏ភ្លេចពីអ្នកនាង អ៊ឹមផាន វណ្ណដា ដែរ។


គេតែងតែនិយាយថា អ្នកនាង អ៊ឹមផាន វណ្ណដា មើលទៅនៅក្មេង ស្រស់ស្អាត អាចកាន់តួនាទីធំជាអនុប្រធានក្រុមហ៊ុនផលិត លក់គ្រឿងអលង្ការ ជាង បាក់ វណ្ណ ហុង តែការពិតប្អូនស្រីបណ្ដូលចិត្តលោកស្រី វណ្ឌឌី រូបនេះមានវ័យ ៣៦ ឈានចូល ៣៧ ឆ្នាំហើយ និងមានបទពិសោធប្រមាណជាង ១៧ ឆ្នាំ។
អ្នកនាងបានបញ្ចូលគ្នានូវជំនាញហិរញ្ញវត្ថុ ជាមួយចំណង់ចំណូលចិត្តឌីហ្សាញគ្រឿងអលង្ការ និង ហ្វេហ្សិន។ កាន់តួនាទីជាអនុប្រធានក្រុមហ៊ុន CBVH អ្នកនាង អ៊ឹមផាន វណ្ណដា ទាំងត្រួតពិនិត្យកិច្ចការសារពើពន្ធ និងគោលនយោបាយផ្ទៃក្នុង។

មិនត្រឹមមានរូបសម្រស់ស្រស់ស្អាតឡើយ ចំណេះដឹងក៏ខ្ពង់ខ្ពស់ដែរ ដោយបានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងអាជីវកម្ម។ មិនតែប៉ុណ្ណោះ អ្នកនាង វណ្ណដា ក៏ជាស្រ្តីអ្នកជំនួញមានរសនិយមក្នុងការលេងហ្វេសហ្សិនក៏មិនធម្មតាដែរ ហើយសម្ភារៈប្រើប្រាស់សុទ្ធសឹងតែជារបស់ប្រេន។
ជាក់ស្ដែងថ្ងៃ ពិធីសម្ពោធជាផ្លូវការក្រុមហ៊ុនផលិត និងលក់គ្រឿងអលង្ការ “ជាងបាក់ វណ្ណ ហុង” លោកស្រី អ៊ឹមផាន វណ្ណដា បានផ្លាស់ប្ដូរសម្លៀកបំពាក់ជាច្រើនឈុត មើលទៅទាំងស្អាត ថ្លៃថ្នូរ ស័ក្ដិសមជាអ្នកកាន់ការងារធំក្នុងក្រុមហ៊ុន CBVH៕








អត្ថបទ៖ ឆដា, រូបភាព៖ One Memory



