កូនស្រីទី២អ្នកឧកញ៉ា លាង ម៉េង ដ៏ស្រស់ស្អាត កំពុងកាន់ការងារឲ្យ ជីប ម៉ុង គ្រុប បណ្ដើរៗ

កូន​ចៅ​របស់​ស្ថាបនិក ជីប ម៉ុង គ្រុប គឺ​លោក​អ្នកឧកញ៉ា ភាព ហៀក សឹងតែ​ទាំងអស់​បាន​ចូលរួម​ក្នុង​ការងារ​ក្រុមហ៊ុន​គ្រួសារ​​យក្ស​នេះ​ជា​បណ្ដើរ​ៗ​ហើយ។

តាមដានជាមួយយើង៖ Million Times

ក្នុង​នោះ​ក៏​មាន​កញ្ញា អ៊ឹង វត្តី ជា​កូន​ស្រី​ទី ២ របស់​អ្នក​ឧកញ៉ា លាង ម៉េង និង​លោកស្រី គឹម ចាន់ណា មិន​ត្រឹម​ជួយ​ការងារ​របស់​ក្រុមហ៊ុន​នោះ​ទេ ថែម​តែង​មមាញឹក​ក្នុង​បចូលរួម​កម្មវិធី​របស់​ត្រកូល​អភិជន​ដូច​គ្នា​ជាមួយ​គ្រួសារ កំពុងតែ​កាន់​ការងារ​បណ្ដើរ​ៗ​ហើយ​។

ថ្មី​ៗ​នេះ​ដែរ កញ្ញា អ៊ឹង វត្តី ក៏​បាន​ចូលរួម​កម្មវិធី​មង្គលការ​កូន​ប្រុស​លោក ម៉ឹង មករា រដ្ឋ​លេខា​ធិការ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី និង​លោកស្រី ជា ជុតិម៉ា ត្រូវ​ជា​ដន្លង​របស់​ឪពុក​ម្ដាយ​ខ្លួន។ កម្មវិធី​មង្គលការ ២ ថ្ងៃ​កញ្ញា​ក៏​បាន​ចូលរួម​ទាំង ២ ថ្ងៃ ដោយ​បាន​គ្រង​ឈុត​ប្រពៃណី និង​រ៉ូប​រាត្រីសមោសរ​ដ៏​ស្រស់​ស្អាត។

អ៊ឹង វត្តី បាន​បណ្ដើរ​គ្នា​ជាមួយ​គូ​ដណ្ដឹង ដោយ​ពេល​រាត្រី​កញ្ញា​បាន​គ្រង​ឈុត​ពណ៌​ខ្មៅ​ផ្កា​ចម្រុះ​ពណ៌ ​និង​សំយេះ​ស្មា​របស់​ប្រេន DOLCE & GABBANA។ សម្រាប់​តម្លៃ​វិញ​ថ្លៃ​កក់​ពពក រហូត​ទៅ​ដល់​ជាង ៦ ៨០០ ដុល្លារ។

បើ​និយាយ​ពី​សម្រស់​វិញ កូនស្រី​ទី​២​របស់​អ្នកឧកញ៉ា លាង ម៉េង និង​លោកស្រី គឹម ចាន់ណា ពិតជា​ស្រស់​ស្អាត​ខ្លាំង​ណាស់ ពិតជា​ដូច​ម្ដាយ​៕

អត្ថបទ៖ ឆដា, រូបភាព៖ channakim99,Cambodia Sports Drink និង Sim Panha