ចិត្តធម៌មិនប្រែ! លោកស្រី សុភា បុត្រឈរ ប្រកាសជួយបុរសដឹកកូនដើរសំលៀងកាំបិត ១ ម៉ឺនដុល្លារ

វីដេអូ​បុរស​ម្នាក់​ព្រោះតែ​ជីវភាព​ខ្វះខាត​បាន​ឌុប​កូន​​តាម​កង់ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន ​រ ដោយ​ក្មេង​ៗ​ងោកងុយ​ធ្វើឲ្យ​មហាជន​មាន​ក្ដី​អាណិតអាសូរ​ខ្លាំង។

តាមដានជាមួយយើង៖ Million Times

លោកស្រី សុភា បុត្រឈរ ដែល​ជា​សេដ្ឋិនី​ចិត្តធម៌​មាន​ស្វាមី​ម្ចាស់​ក្រុមហ៊ុន​សម្ភារៈ​ការិយាល័យ​ដ៏​ធំ​នៅ​ប្រទេស​អាល្លឺម៉ង់ ក៏​បាន​ឃើញ​ពី​វីដេអូ​នោះ​ដែរ ហើយ​ក៏​បាន​ប្រកាស​ជួយ​ដល់​បុរស និង​ជា​ឪពុក​កម្សត់ ដើម្បី​មាន​ដើមទុន​រកស៊ី។

លោកស្រី ណូ សុភា បាន​ជួយ​ដល់​បុរស​រូប​នោះ ដើម្បី​ជួយ​ឲ្យ​គាត់​មាន​ដើមទុន​តូច​មួយ សម្រាប់​រក​ស៊ី និង​ថែ​រក្សា​កូន​ៗ។ វីដេអូ​ដែល​បង្ហាញ​ពី​រូប​បុរស​ម្នាក់​ដឹក​កូន ហើយ​កូន​តូច​ៗ​ទាំង ២ កំពុង​គេង​លង់លក់​យ៉ាង​ស្ងប់​សុខ លើ​ដៃ​កង់​របស់​ឪពុក ខណៈ​កំពុង​ជិះកង់​ដើរ​សំលៀង​កាំបិត​ឲ្យ​គេ​តាម​ផ្លូវ។

មហាជន​ឃើញ​រូបភាព​នោះ​ហើយ ពិតជាក្តុកក្តួលចិត្តខ្លាំងណាស់ ហើយ​ភរិយា​ម្ចាស់​ក្រុមហ៊ុន Böttcher Ag មិន​អាច​ទប់​ចិត្ត មិនឲ្យ​មិន​អាណិត​បាន​ឡើយ ក៏​ប្រកាស​ឲ្យ​អ្នក​ស្គាល់​បុរស​រូបនោះ ទាក់ទង​ទៅ​ក្រុម​ការងារ​ខ្លួន។

គួរ​បញ្ជាក់​ថា ក្រោយ លោកស្រី សុភា បុត្រឈរ បង្ហោះ​លើ​បណ្ដាញ​សង្គម មាន​អ្នក​បញ្ចេញមតិ​ថា បុរស​រូប​នោះ​រស់នៅ​ភូមិ​ចក្រី ឃុំ​ជប់វារី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត និង Sophea MD