អ្នកជំនួញខ្មែរ អ៊ុង ពីយ៉ាណេ ចូលរួមមហោស្រពភាពយន្តកាន ២០២៦

លោកស្រី អ៊ុង ពីយ៉ាណេ ​ស្ថាបនិក នាយក និង​នាយកប្រតិបត្តិគ្រឿងថែរក្សាសម្រស់ Nalia Skin។ លោកស្រី​ក៏​ធ្លាប់​ត្រូវ​បាន​ទស្សនាវដ្ដី​កំពូល​របស់​ពិភពលោក Forbes លើក​តម្កើង​ថា​ជា​សហគ្រិន​ស្ត្រី​គំរូ កាលពី​ឆ្នាំមុន​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

ស្ថិត​ក្នុង​លំដាប់​សេដ្ឋិនី និង​ជា​អ្នក​ជំនួញ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោកស្រី ពីយ៉ាណេ មាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ និង​ផលិតករ​ល្បី​ៗ រហូត​ដល់​ថ្មី​ៗ​នេះ ស្ថាបនិក Nalia Skin បាន​ចូលរួម​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​កាន លើក​ទី​៧៩ នៅ​ប្រទេស​បារាំង។

វីដេអូ​ដែល​លោកស្រី អ៊ុង ពីយ៉ាណេ ដើរ​លេង​កម្រាល​ព្រំ​ក្រហម​នៅ​មហោស្រព​កាន ធ្វើឲ្យ​អន្តរជាតិ​ចាប់អារម្មណ៍​ខ្លាំង ពិសេស​កាណុង​កាមេរ៉ា​របស់​ស្ថាប័ន​ផ្សព្វផ្សាយ​ធំ​ៗ​របស់​ពិភពលោក។ ស្ថិត​ក្នុង​ចំណោម​ភ្នែក​មហាជន​ស្ត្រី​អភិជន​រូប​នេះ បាន​គ្រង​ឈុត​ពណ៌​ផ្កាឈូក​អត់​ដៃ ជាមួយ​គ្រឿង​គជ់​ខ្យង​ភ្លឺ​ចិញ្ចែងចិញ្ចាច ជះ​សម្រស់​មិន​ធម្មតា។

អ្នក​ជំនួញ​ស្ត្រី​ខ្មែរ​រូប​នេះ បាន​ចូលរួម​កម្មវិធី​ចាក់​បញ្ចាំង​លើក​ដំបូង​នៃ​រឿង Diamond ផលិត​ដោយ​លោក Andy Garcia នៅ​ឆ្នាំ​នេះ នា Cannes film festival 2026។

គួរ​រឭក​ផង​ដែរ​ថា លោកស្រី ​ អ៊ុង ពីយ៉ាណេ គឺជា​អ្នក​និពន្ធ និង​សហគ្រិន​ជនជាតិ​ខ្មែរ រស់នៅ​ប្រទេស​អូស្ត្រាលី។ មិន​តែ​ប៉ុណ្ណោះ អ៊ុង ពីយ៉ាណេ ក៏​ជា​ម្ចាស់​ស្នាដៃ​សៀវភៅ «GOOD GIRL»។

ក្រុមហ៊ុន Nalia Skin របស់​លោកស្រី ពីយ៉ាណេ ជា​ម៉ាក​យីហោ​ថែរក្សា​សម្រស់​ផ្ដោត​ក្នុង​ការ​ផ្ដល់ទំនុក​ចិត្ត​ដល់​អ្នក​ប្រើ​ប្រាស់​គ្រប់រូប និង​ជា​វាគ្មិន​សិក្ខា​សាលា “I AM WORTHY” ដែល​ជា​សិក្ខាសាលា​និយាយ​អំពី​ការ​ផ្ដល់​តម្លៃ​ខ្លួនឯង​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​អូស្ត្រាលី។ មិនត្រឹម​តែប៉ុណ្ណោះ លោកស្រី​ក៏​ជា​គ្រូ​បង្វឹក​ជីវិតដែលមានវិញ្ញាបនបត្របញ្ជាក់ច្បាស់លាស់ និង​ជា​អ្នក​សម្របសម្រួល​ខាង​សមាធិ​ផង​ដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ Piyané Ung